• អគ្គនាយក​អន្តោប្រវេសន៍ ចុះពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត លើកកម្ពសើស្មារតីមន្ត្រីនគរបាលឱ្យប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19
    ដោយ admin  ថ្ងៃទី 4 April, 2020  ម៉ោង 09:00 | ព័ត៌មាន​ជាតិ

    ​(ប៉ោយប៉ែត)៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ណែនាំដល់មន្ត្រីប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងអស់ថា បើទោះបី​ជាមាន​ការបិទ​ច្រកទ្វារព្រំដែន គ្មាន​អ្នកដំណើរ​ចេញ​-​ចូល ក៏​នៅតែមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ អនុវត្ត​ភារកិច្ច ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង Covid-19 នៅតែធ្វើឡើងក្នុងស្មារតីម៉ឺងម៉ាត់ជាប្រចាំ។​

    ​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​មក​សំណេះសំណាល សួរសុខទុក្ខ ដល់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នា​ល្ងាច​ថ្ងៃ​សុក្រ​ទី​៣ ខែមេសា ឆ្នាំ ២០២០ នេះ ដោយបាន​សំដែង​នូវការកោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​មន្ត្រី​ប៉ុស្តិ៍​ទាំងអស់
    ដែលកន្លងមកខិតខំអនុវត្តបទបញ្ជាថ្នាក់លើយ៉ាងខ្ជាប់ខ្ជួនបម្រើ​ជាតិ​មាតុភូមិ។

    ​ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ បាន​មាន​អនុសាសន៍ ផ្ដផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវថែទាំសុខភាព ធ្វើអនាម័យខ្លួនប្រាណបង្ការបង្ការការឆ្លងជំងឺ covid- 19 ហើយបង្កើនការយកចិត្តទុកដាក់សហការជាមួយមន្ត្រី ពាក់មួកឱ្យអស់លទ្ធភាពតាមតែអាចធ្វើទៅបានទៅបាន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង Covid-19 ជាមួយរាជរដ្ឋាភិបាល។

    ​ក្នុងដំណើរត្រួតពិនិត្យមាត់ច្រក និងពង្រឹងការងារនេះនេះឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ បាន​ជូនពរ​ដល់​មន្ត្រី​ទាំងអស់ សូម​ជួបតែ​សេចក្ដីសុខ និង​ជៀស​ផុតពី​ការឆ្លង នៃ​ជំងឺ​គ្រប់បែបយ៉ាង និង​បានប្រគល់ នូវនូវអំណោយមាន​គ្រឿងឧបភោគ បរិភោគ , អង្ករ ២ តោន​, មី ២០​កេះធំ, ត្រីខ ១៣​កេះធំ និងថវិកាចំនួន ៥.០០០.០០០៛ (​ប្រាំ​លាន​រៀល​)៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares