• បើករថយន្ត ងោកមួយភាំង រេចង្កូតធ្លាក់ផ្លូវបុកដើមឈើ របួសធ្ងន់៧នាក់
    ដោយ admin  ថ្ងៃទី 31 March, 2020  ម៉ោង 10:58 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប)៖ បុរសម្នាក់បើករថយន្តទាំងងងុយដេកបានស្រីល័ក្ខទៅបុកដើមឈើ បណ្តាលឱ្យអ្នកជិះក្នុងរថយន្តរបួសអស់គ្នាចំនួន ៧នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង៤៥នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្ត ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះម៉ាក TOYOTA HIGHLANDER ពាក់ស្លាកលេខ កោះកុង 2B- 6363 ប្រភេទទេសចរណ៍ធុនតូច ពណ៌ស, អ្នកបើកបរឈ្មោះ ឈួន ឈុន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិកោះកាពិក ឃុំកោះសារ៉ាយ ស្រុកកោះកុង ខេត្តកោះកុង ដឹកមនុស្សចំនួន៦នាក់ ទិសដៅពីខាងកើត ទៅទិសខាងលិច បានរេចង្កូតទៅបុកដើមឈើ នៅក្បែរផ្លូវ។ បណ្ដាលឱ្យរបួស ទី១-ឈ្មោះ សែម យ៉ត ភេទប្រុស អាយុ៣៦ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់, ទី២-ឈួន ឈុន អ្នកបើកបរ ស្រាល, ទី៣-ឈ្មោះ ណុវាសនា ភេទប្រុស អាយុ២៣ឆ្នាំ អ្នករួមដំណើរ របួសស្រាល,ទី៤-សែម ភ័ក្រ ប្រុស អាយុ៥០ឆ្នាំ អ្នករួមដំណើរ របួសស្រាល, ទី៥-ម៉ម សារ៉ូន ភេទស្រី អាយុ២៨ឆ្នាំ អ្នករួមដំណើររបួស ស្រាល ,ទី៦-សែន សីហា ភេទប្រុស អាយុ២៨ឆ្នាំ អ្នករួមដំណើរ របួសស្រាល, ទី៧-ឈ្មោះ ឈួន ផាន់ណា ភេទស្រីអាយុ៣១ អ្នករួមដំណើររបួសស្រាល ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបញ្ជូនជនរងរបួស
    ទៅកាន់មន្ទីរពេទ្យ ។ ព្រមទាំងយករថយន្តទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares