• គឹតត្រឹមថ្ងៃទី២៥ ខែមីនាម្សិលមិញ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០៥នាក់ទៀត ធ្វេីឱ្យអ្នកឆ្លងសរុបកេីនដល់៩៦នាក់
    ដោយ admin  ថ្ងៃទី 26 March, 2020  ម៉ោង 07:27 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ៥នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៦នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

    ក្រុមគ្រូពេទ្យកម្ពុជាបានបញ្ជាក់ថា ចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានរហូតដល់ ១០នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនានេះ ក្នុងនោះមានជនជាតិខ្មែរ៨នាក់ និងជនបរទេស២នាក់។

    អ្នកជំងឺថ្មីដែលត្រូវបានរកឃើញ៥ករណី នៅថ្ងៃទី២៥ ខែមីនានេះ មាននៅខេត្តព្រះសីហនុចំនួន២នាក់ គឺបុរសជនជាតិបារាំង អាយុ៦៤ឆ្នាំ និងស្រ្តីជនជាតិបារាំងអាយុ៦០ឆ្នាំ នៅរាជធានីភ្នំពេញ១ករណី គឺបុរសអាយុ២៧ឆ្នាំ នៅខេត្តកណ្តាល១ករណី គឺបុរសអាយុ៥៩ឆ្នាំ និងនៅខេត្តសៀមរាប១ករណី គឺបុរសអាយុ៣៧ឆ្នាំ។

    តាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលឲ្យដឹងបន្ថែមថា៖ បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំខាងលើដែលឆ្លងជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ជាអ្នកឡើងចុះញឹកញាប់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមានមិត្តច្រើនជាជនជាតិថៃ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares