• ក្រសួងសុខាភិបាលកម្ពុជា​ ប្រកាសរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ចំនួន​៤​នាក់​បន្ថែម​ទៀត ​សរុប​៥១​ករណី
    ដោយ admin  ថ្ងៃទី 21 March, 2020  ម៉ោង 07:36 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល​កម្ពុជា​ ​តាមរយៈ​សេចក្ដី​ជូន​ព័ត៌មាន ​នៅ​មុន​នេះ​បន្តិច ​បាន​ប្រកាស​រក​ឃើញ​ អ្នក​ឆ្លង​វីរុស​កូវីដ១៩ ​ចំនួន​៤​ករណី​បន្ថែម​ទៀត ​​ក្នុង​នោះ​៣​ករណី​ ​ជា​​បុរស​ជនជាតិ​ខ្មែរ ​ដែល​វិល​ត្រឡប់​​មក​ពី​ចូលរួម​ពិធី​សាសនា​ ​នៅ​ប្រទេស​ម៉ាឡេស៊ី ​និង​មួយ​ករណី​ ជា​បុរស​​ជនជាតិ​ម៉ាឡេស៊ី។ ចំនួន​នេះ ​បាន​ធ្វើឲ្យ​អ្នក​ឆ្លង​កូវីដ​១៩​នៅ​កម្ពុជា​ទូទាំង​ប្រទេស ​កើន​ឡើង​ដល់​៥១​ករណី។

    សេចក្ដី​ជូន​ព័ត៌មាន​​​​​ដដែល​នេះ ​​បាន​បញ្ជាក់​ថា ​​៤​ករណី​ ដែល​បាន​រក​ឃើញ​នេះ ​រួម​មាន ​​៖

    ១. នៅ​ខេត្ត​កំពង់ចាម​ ៖​ ០១​ករណី​ជា​ជនជាតិ​ម៉ាឡេស៊ី​
    -​បុរស​អាយុ​៣៩​ឆ្នាំ វិជ្ជមាន វីរុស កូ​វីដ​១៩ ស្នាក់នៅ​បណ្ដោះអាសន្ន​នៅឃុំអង្គរបាន​ ​ស្រុក​កងមាស ជា​អ្នក​មកពី​ប្រទេស​ម៉ាឡេស៊ី ធ្វើការ​ផ្សព្វផ្សាយ​សាសនា​នៅ​តាម​ខេត្ត ដែល​នៅ​ពេល​នេះ​កំពុង​ដាក់ នៅ​ដាច់ដោយឡែក ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម។

    ២. នៅ​រាជធានី​ភ្នំពេញ ៖ ០១ ករណី​ជនជាតិ​ខ្មែរ
    -​បុរស​អាយុ​៣៣​ឆ្នាំ នៅ​ច្រាំងចំរេះ២ ​ មាន​តេស្ដ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​នឹង​យកមក​ដាក់​ឲ្យ​នៅ​ព្យាបាល ក្នុង​មណ្ឌល​សុខភាព​ចាក់អង្រែ។ បុរស​នេះ មិនបាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ទេ ហើយ​តាម​ការសាកសួរ ជា​ករណី​ចម្លង​ពី​ការ​នៅ​ជិតស្និទ្ធ និង​ចាប់ដៃ​ជាមួយ​បុរស ដែល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​បាន​វិលត្រឡប់​មកពី​ការចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។​
    ៣. នៅ​ខេត្ត​បាត់ដំបង ​៖ ​០២​ករណី ជា​​ជន​ជាតិខ្មែរ​
    -បុរស​អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង មាន​តេស្ដ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។
    -​បុរស​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ពោធិ​២ ឃុំ​គា ស្រុក​មោងឬស្សី មាន​តេស្ដ​វិជ្ជមាន​វីរុស​កូ​វីដ​១៩។​
    សម្គាល់ ​៖ បុរស​ទាំង​២​នាក់​នេះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ហើយ​ជា​អ្នក ដែល​បាន​វិល​ត្រឡប់​មក​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

    ៤. សរុប​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅ​ទូទាំង​ប្រទេស ​៖​
    ត្រឹម​ម៉ោង​២១​និង​០០​នាទី ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​សរុប​ទាំង​ទាំងអស់​ចំនួន​៥១​នាក់ (​ស្រី​០៤​នាក់ ប្រុស​៤៧​នាក់​) ដែល​ក្នុង​នោះ​មាន​ជនជាតិ​ចិន​០១​នាក់ (​នៅ​ខេត្ត​ព្រះសីហនុ បានជា​សះស្បើយ​) អង់គ្លេស​៣​នាក់ កាណាដា​១​នាក់ ប៊ែ​ល​ហ្សិ​ក​១​នាក់ បារាំង​២​នាក់ (​ក្នុងនោះ​មានកូន​ប្រុស​បង្កើត​អាយុ​០៤​ខែ ) ម៉ាឡេស៊ី​១២​នាក់ ខ្មែរ​៣៦​នាក់ (​ក្នុង​នោះ​អ្នក ដែល​វិលត្រឡប់​មកពី​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី ២៥​នាក់ និង​មាន​ស្រី​២​នាក់ ( មិនបាន​ធ្វើដំណើរ​ទៅ​ប្រទេស​ម៉ាឡេ​ស៊ី​) ជា​ភរិយា​ឆ្លង​ពី​ស្វាមី ព្រមទាំង​មាន​បុរស​ម្នាក់ មិនដែល​ទៅ​ក្រៅប្រទេស តែមាន​ប៉ះពាល់​ជិតស្និទ្ធ និង​បាន​ចាប់ដៃ​ជាមួយ​បុគ្គល ដែល​បាន​វិលត្រឡប់​មកពី​ការចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី។

    សូមបញ្ជាក់ថា បូកទាំងករណីថ្មីចំនួន៤នាក់នេះទៀត ធ្វើឱ្យអ្នកកើតជំងឺកូវីដ១៩នៅកម្ពុជា កើនដល់៥១នាក់ហើយ។ អ្នកឆ្លងជំងឺកូវីដ១៩នេះ រួមមាន៖

    ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
    ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
    ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
    ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
    ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
    ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
    ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
    ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
    ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
    ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
    ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
    ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
    ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
    ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
    ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
    ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
    ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
    ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
    ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
    ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
    ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
    ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
    ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
    ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
    ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
    ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត
    ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ
    ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។
    ទី៣៨៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង
    ទី៣៩៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង
    ទី៤០៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល
    ទី៤១៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ
    ទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
    ទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
    ទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
    ទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
    ទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម
    ទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម។
    ទី៤៨៖ ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាម
    ទី៤៩៖ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា
    ទី៥០៖ បុរសខ្មែរអាយុ៤៨ឆ្នាំ នៅក្រុងបាង់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី
    ទី៥១៖ បុរសខ្មែរអាយុ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី៕

    ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា៖

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares