• នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ៖ វៀតណាម បិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩
    ដោយ admin  ថ្ងៃទី 18 March, 2020  ម៉ោង 12:36 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅថ្ថៃប៊នេះថា រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព។

    លោក គៀត ច័ន្ទថារិទ្ធ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សម្រាប់ជនបរទេសដែលចង់ចូលទៅកាន់ប្រទេសវៀតណាម នឹងមិនអនុញ្ញាតឱ្យចូលទៀតទេ ចំណែកពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូល។

    យ៉ាងណាក៏ដោយព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ផ្លូវការដោយវៀតណាមនោះទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares