• អ្នកនាំពាក្យក្រសួងសុខាភិបាល៖ អ្នកឆ្លងជំងឺ Covid-19 កើនឡើងដល់៣៥នាក់​ ក្រោយរកឃើញលើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតកាលពីយប់មិញ នៅកែប
    ដោយ admin  ថ្ងៃទី 18 March, 2020  ម៉ោង 10:11 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសថា កម្ពុជាបានរកឃើញនូវករណីឆ្លងជំងឺ ​Covid-19 ចំនួន២ករណីថែមទៀត នៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់នៅកែប ដែលធ្វើឱ្យករណីឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានកើនដល់៣៥នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។

    ការប្រកាសរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកនេះ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ទាំងអស់នេះ គឺជាករណីនាំចូល ហើយបច្ចុប្បន្នអ្នកទាំងអស់នោះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានព្យាបាល។

    អ្នកដែលរកឃើញឆ្លងជំងឺកូវីដនោះ រួមមាន នៅរាជធានីភ្នំពេញ, ខេត្តព្រះវិហារ, បន្ទាយមានជ័យ, បាត់ដំបង, កំពត, ត្បូងឃ្មុំ, កំពង់ឆ្នាំង, កោះកុង និងខេត្តកែបជាដើម៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares