• ស្លាប់៦នាក់ និងរបួស៣៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែមីនាម្សិលមិញ
    ដោយ admin  ថ្ងៃទី 17 March, 2020  ម៉ោង 07:05 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឱ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឱ្យមនុស្សស្លាប់៦នាក់ របួសស្រាល១៥នាក់ និងរបួសធ្ងន់១៨នាក់ ក្នុងនោះមិនពាក់មួក១៤នាក់។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, ស្រវឹង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares