• នារីម្នាក់លោតពីលើខុនដូរ វីឃែន កំពស់៥ជាន់បណ្ដោយឱ្យស្លាប់ភ្លាមៗ
    ដោយ admin  ថ្ងៃទី 11 March, 2020  ម៉ោង 10:48 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ នារីវ័យក្មេងម្នាក់សម្រេចចិត្តបញ្ចប់ជីវិតបានលោតចុះមកខាងក្រោយពីលើ ខុនដូរ វីឃែន កំពស់៥ជាន់បណ្ដោយឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៣​ុំនិង១៥​នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅចំណុចខុនដូរ វីឃែន មានកំពស់៩ជាន់ តាមផ្លូវលេខ៩៩ ស្ថិតនៅភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ខុនដូរ វីឃែន មានស្រុកកំណើតភូមិសុីធរ ខេត្តព្រៃវែង។

    ប្រភពឱ្យដឹងទៀតថា បើតាមការបញ្ជាក់សន្តិសុខដែរយាមនៅកន្លែងកើតហេតុខាងលើគាត់ឃើញ នារីរងគ្រោះ ស្រងូតស្រងាត់៤ថ្ងៃហើយចេះតែដើរចុះឡើងរហូតយប់ថ្ងៃកើតហេតុខាលើ ទើបនារីរងគ្រោះ លោតសម្លាប់ខ្លួនពីជាន់ទី៥ចុះមខាងក្រោមតែមង្ត បណ្ដោយឱ្យស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល។ ហើយប្រជាពលរដ្ឋហៅរថយន្តដឹកសពដឹកយកទៅទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យផងដែរ។

    ទាក់ទងការធ្វើអត្តឃាតនេះ នារី ឃុន ស្រីស្រស់ ដែលបានស្លាប់ធ្លាក់ពីលើអគារនេះបន្សល់នូវតម្រុយដើមហេតុក្នុងហ្វេសប៊ុកមួយដែលនាងបានប្រើអាខោនឈ្មោះ “Sri nika” និយាយពីការឈឺចាប់មានវិបត្តិស្នេហាពាក់ព័ន្ធជាមួយឧកញ៉ាម្នាក់ឈ្មោះ ឃុន លាង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares