• ក្មេងស្រីសិស្សសាលា ២នាក់ ជិះម៉ូតូឌុបគ្នាបុករថយន្តដឹកដីបើកបតើឆ្វេងចូលចាក់ដី ពេញទំហឹង
    ដោយ admin  ថ្ងៃទី 11 March, 2020  ម៉ោង 08:40 | សន្តិសុខ​សង្គម

    (ខេត្តតាកែវ)៖ ក្មេងស្រីសិស្សសាលាពីរនាក់បានជួបគ្រោះ ថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ម្នាក់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាបានបុករថយន្តដឹកដីដែលកំពុងបើកបរស្របទិសគ្នាបានបត់ឆ្វេងឆ្លងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង៥៥នាទី រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១១-១២ ក្នុងភូមិព្រៃតាឡី ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។

    អ្នកឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទបែនដឹកដី ពណ៌ស គ្មានពាក់ស្លាកលេខ (អ្នកបើកបរគេចខ្លួនបាត់) បើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើក៏បានបត់ឆ្វេងចូលចាក់ដីក៏ស្រាប់តែមានម៉ូតូ១គ្រឿងមកបុកចំពីក្រោយ ម៉ូតូនោះម៉ាកស៊ុយស៊ូគីនិច C110 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FJ-4528 បើកបរដោយឈ្មោះ ស៊ុន ស្រីនី ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរសិស្ស នៅភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) អ្នកជិះពីក្រោយម្នាក់ឈ្មោះ ឌន លីលី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងលិច ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់វាស់វែងធ្វើកំណត់ត្រា និងបានប្រគល់សពជូនសាច់ញាតិ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូខាងលើត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares