• កូនប្រុសបង្កើតកាប់ឪពុក២កាំបិតស្លាប់ភ្លាមៗនៅស្រុកបាភ្នំ ខេត្តព្រៃវែង
    ដោយ admin  ថ្ងៃទី 9 March, 2020  ម៉ោង 08:49 | សន្តិសុខ​សង្គម

    (ខេត្តព្រៃវែង)៖ យុវជនម្នាក់កើតជំងឺដែលសមត្ថកិច្ចអះអាងតាមសាច់ញាតិប្រាប់ថាជាជនមានជំងឺសរសៃប្រសាទ បានទាញកាំបិតផ្គាក់កាប់ប្រហារឪពុកខ្លួនឯងចំនួនពីរកាំបិត ស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ២ និង១៦នាទី ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅផ្ទះជនរងគ្រោះ ភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

    លោក មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ បានឱ្យដឹងថា ជនរងគ្រោះជាឪពុកមានឈ្មោះ ស៊ិន ពៅ អាយុ៥៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកកូនដែលមានសតិមិនគ្រប់ជាជនសង្ស័យមានឈ្មោះ ស៊ិន ថាវន្ត័ អាយុ២៧ឆ្នាំ មានប្រពន្ធនៅខេត្តកំពង់ធំ។

    លោក បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជន សង្ស័យបាននាំប្រពន្ធកូនពីខេត្តកំពងើធំមកលេងផ្ទះឪពុកម្តាយនៅស្រុកកំណើតរបស់ខ្លួន ហើយបានទៅធ្វើបុណ្យជាមួយគ្នាផងដែរ។ មិនដឹងជាយ៉ាងម៉េច ស្រាប់តែនៅយប់កើតហេតុ ជនសង្ស័យជាកូនបានទាញកាំបិតផ្គាក់កាប់ឪពុកចំនួនពីរកាំបិត ១កាំបិតកាប់ចំក និងមួយកាំបិតទៀតត្រូវចំខ្នងបណ្តាលឱ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមតែម្តង។

    លោកអធិការ បានបញ្ជាក់ថា ជនសង្ស័យបានកាប់ប្រហារតែឪពុកខ្លួនម្នាក់ប៉ុណ្ណោះ ចំណែកម្តាយនៅកន្លែងកើតហេតុដែរពុំបានត្រូវកាប់ប្រហារនោះទេ ហើយសមត្ថកិច្ចជំនាញក៏បានធ្វើតេស្ត រកសារធាតុញៀនដែរ តែមិនមាននោះទេ ហើយសមកំពុងស្រាវជ្រាវតើបណ្តាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares