• ក្រសួងអប់រំប្រកាសឱ្យផ្អាកការសិក្សាជាបណ្តោះអាសន្ននៅក្រុងសៀមរាប​ ក្រោយពីរកឃើញ Covid-19
    ដោយ admin  ថ្ងៃទី 8 March, 2020  ម៉ោង 07:47 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រោយពីការរកឃើញបុរសជនជាតិខ្មែរម្នាក់បាន​ឆ្លង​ជំងឺ​ខូ​វីដ​១៩(Covid-19)​ហើយ​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រសួងសុខាភិបាល​នៅ​ល្ងាច​ថ្ងៃទី​៧​ ខែមីនាឆ្នាំ២០២០ រួចមក មក​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ ស្តីពី​ការសម្រេច​ផ្អាក​ការសិក្សា​ជា​បណ្តោះអាសន្ន នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាបផងដែរ​។​

    ​ក្នុង​សេចក្តីប្រកាស​ដែល​ចេញផ្សាយ​កាលពី​យប់​ថ្ងៃទី​៧​ខែមីនា​ ក្រសួងអប់រំបានជម្រាបជូនដល់គណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ​បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស​និង​សាធារណជន​ទាំងអស់​មេ​តា​ជ្រាបថា គ្រឹះស្ថានសិក្សា​ទាំងអស់ នៅក្នុង​ក្រុង​សៀមរាប ត្រូវ​បិទទ្វារ​ផ្អាក​ការសិក្សា ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃនេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដែល​នេះ គឺជា​វិធានការ ក្នុងការ​ចូលរួម​ទប់​ស្កាក់ ការរីក​រាលដាល់​នៃ​ជំងឺ Covid-19 បន្ទាប់ពី​រកឃើញ​កើតមាន​លើ​បុរស​ជនជាតិខ្មែរ​មួយរូប​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​មាន​ផ្ទុកមេរោគ Covid-19​ហើយ​បាន​ចាក​ចេញពី​ខេត្តសៀមរាប​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​ថ្មីៗ​មកនេះ​។

    សេចក្តីប្រកាស​ដដែល​បានបញ្ជាក់​ដោយ​អំពាវនាវ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​ទាំង​លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស​ អាណាព្យាបាល និងសាធារណជនចូលរួមសហការដោយស្មារតីយោគយល់​ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន​ការបង្ការ​ទប់ស្កាត់​របស់​ក្រសួង​ង​អប់រំ​យុវជន​ និងកីឡានិងពិសេសតាមដានការផ្សព្វផ្សាយ​ទាំងអស់​របស់​ក្រសួង​អប់រំ​ និងក្រសួងសុខាភិបាល។

    ​មុន​ក្រសួង​អប់រំ​ប្រកា​សគឺ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសនៅក្នុង​សន្និសីទកាសែត​នៅ​យប់​ថ្ងៃទី​៧​ ខែមីនានេះ ដែរអំពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​សម្រេច​ឱ្យបិទសាសារៀនទាំងអស់នៅក្នុងក្រុងសៀមរាប​មួយរយៈ​ និងផ្អាកគម្រោងរៀបចំព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត​ដែល​នឹង​ប្រារព្ធ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នា​ខែមេសា​ខាងមុខ​។​
    ​ក្រសួងសុខាភិបាល​បានប្រកាស​អំពី​លទ្ធផល​នៃ​ការពិសោធន​លើ​សំណាក​មនុស្ស​បួន​នាក់​ដែល​ប៉ះពាល់​ជាមួយ​ជនជាតិ​ជប៉ុន​ដែល​បញ្ជាក់ថា​មាន​ខូ​វីដ​១៩ គឺមាន​បុរស​អាយុ​៣៨​ឆ្នាំ​ត្រូវបាន​រកឃើញថា​មាន​ខូ​វីដ​១៩៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares