• បុរសម្នាក់បើកបររថយន្តទាំងស្រវឹងក្នុងល្បឿនលឿន បុកឡើងខឿនចិញ្ចើមផ្លូវ ក្រឡាប់ផ្ងារជើងនៅផ្លូវក្រោមស្ពានអាកាស៧មករា
    ដោយ admin  ថ្ងៃទី 7 March, 2020  ម៉ោង 08:16 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តទាំងស្រវឹងមានស្ត្រីរួមដំណើរចំនួនពីរនាក់ ក្នុងល្បឿនលឿនដល់ផ្លូវកោងបានបុកខឿនចិញ្ចឹមផ្លូវក្រោមស្ពាន ៧មករា ហើយច្រឡោតទៅបុកខឿនសួនច្បារក្រឡប់ផ្ញើជើងទ្រមេឃ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួស។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២ និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោមស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោមកែង និងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

    សមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុរថយន្តបង្ក ម៉ាកលុចស៊ីស RX400h ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-7858 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង រួមដំណើរដោយស្ត្រី២នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ផ្លូវមានសភាពកោង ស្រាប់តែរថយន្តនោះ បត់មិនទាន់ ក៏ជ្រុលទៅបុកខឿន ដែលនៅខាងក្រោមស្ពានអាកាស៧មករា បណ្តាលឱ្យបែកបាក់អស់២កង់។ ចំណែករថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏បានខ្ទាតផ្លោងទៅខាងមុខបន្ត ទៅបុកខឿនសួនច្បារលំអស្ពានអាកាស៧មករា រងការខូចខាត ឯរថយន្តបង្កក្រឡាប់ផ្ងារជើង។

    ក្រោយកើតហេតុអ្នកបើក សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នាំយកទៅសាកសួរ រីឯរថយន្តបង្ក ជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares