• នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ចបានចុះធ្វើការណែនាំដល់ក្រុមហ៊ុនលាយបេតុងចំនួន៥ទីតាំង និងតម្រូវ​ឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោក​
    ដោយ admin  ថ្ងៃទី 7 March, 2020  ម៉ោង 07:16 | សន្តិសុខ​សង្គម

    ( ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០​ ថ្មី​ៗ​នេះ​ ដោយមានបទបញ្ជា និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ​ ស្នងការនគរបាលខេត្ត​ លោកឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរង បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចំនួន១២នាក់ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ទី​តាំង​ក្រុមហ៊ុន​លាយ​បេតុង ចំនួន ៥​ ថែម​ទៀត​ មាន​ ៖
    ១, ក្រុមហ៊ុន XIANG YING
    ២, ក្រុមហ៊ុន​ ជុង ហ្វូ
    ៣, ក្រុមហ៊ុន GUANG TAK
    ៤, ក្រុមហ៊ុន GUANG TER
    ៥, ក្រុមហ៊ុន អាន ស៊ីង

    ក្រុមសមត្ថកិច្ចជំនាញបានបង្គាប់​ឱ្យតំណាងក្រុមហ៊ុនទាំង៥ និង អ្នកបើកបរ ត្រូវ​ដោះភ្លើងហ្វា​ ដែលបំពាក់នៅលើរថយន្តខុសបច្ចេកទេស និងបានណែនាំអ្នកបើកបរ ឱ្យធ្វើការផ្សព្វផ្សាយដល់អ្នកបើកបរដូចគ្នា ដោះចេញទាំងអស់នូវការបំពាក់ភ្លើងហ្វាខុសបច្ចេកទេស ។

    គ្រប់​អ្នកបើកបរបើកបរទាំងអស់ ត្រូវរៀបចំលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ធ្វើស្លាកលេខសម្គាល់យានយន្ត និង ទៅប្រឡងយកបណ្ណបើកបរឱ្យបានត្រឹមត្រូវ តាមច្បាប់កំណត់ ទើបអនុញ្ញាតឱ្យធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ។ បន្ថែមពីលើនេះសមត្ថកិច្ចបានក្រើនរំលឹក
    អ្នកបើកបរទាំងអស់គោរពច្បាប់ ឱ្យបានម៉ឺងម៉ាក់ ដើម្បីជៀសវាងគ្រោះថ្នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares