• កូរ៉េខាងត្បូងប្រកាសថា៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់៦,៥៩៣ករណី ក្នុងនោះ៤៣នាក់ស្លាប់ ដែលភាគច្រើនជាមនុស្សចាស់ជរា
    ដោយ admin  ថ្ងៃទី 6 March, 2020  ម៉ោង 13:42 | អន្តរជាតិ

    (សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានបញ្ចេញតួលេខបន្ថែមទៀតហើយ ដោយក្នុងនោះតួលេខអ្នកឆ្លងមេរោគ COVID-19 បានកើនឡើងដល់ ៦,៥៩៣ករណី ក្រោយពីការឆ្លងថ្មីៗ ៣០៩ករណីទៀតត្រូវបានរាយការណ៍ និងអ្នកជំងឺសរុប ៤៣នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។

    តួលេខថ្មីខាងលើនេះត្រូវបានរាយការណ៍ នៅវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ដែលជាលើកទី ២ សម្រាប់សេចក្តីរាយការណ៍ក្នុងមួយថ្ងៃ។ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺឆ្លង COVID-19 សរុប ៣១នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលភាគច្រើនសុទ្ធសឹងតែជាមនុស្ស មានវ័យចាស់ជរា ខណៈមនុស្សដែលបានបាត់បង់ជីវិតទាំង ៤៣នាក់នោះ ក៏សុទ្ធសឹងតែជាមនុស្សចាស់ និងមានរោគប្រចាំកាយថែមទៀត។

    គួរបញ្ជាក់ថា មជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងហៅកាត់ថា KCDC តែងតែធ្វើសេចក្តីរាយការណ៍ជាសាធារណៈ អំពីការកើនឡើងតួលេខនៃ អ្នកឆ្លង COVID-19 និងអ្នកជំងឺដែលបាត់បង់ជីវិតដោយសារតែមេរោគ ដ៏កាចសាហាវមួយនេះពីរដងក្នុងមួយថ្ងៃ ពោលគឺលើកទីមួយនៅពេលព្រឹក និងលើកទីពីរនៅពេលល្ងាច។ បើតាមការបញ្ជាក់ពី KCDC ជាង ៧០% នៃអ្នកឆ្លងទាំងអស់សុទ្ធតែមានជាប់ពាក់ព័ន្ធ ទៅនឹងព្រះវិហារគ្រិស្តស៊ីនជុនជី (Shincheonji) ដែលស្ថិតនៅទីក្រុងដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង និងមានចម្ងាយ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares