• បើករថយន្តទាំងងោករេចង្កូតបុករះរបងអគ្គិសនីកម្ពុជា ខ្ទេចក្បាលរថយន្ត
    ដោយ admin  ថ្ងៃទី 6 March, 2020  ម៉ោង 12:50 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរបុរសម្នាក់បើករថយន្តទាំងងោក​បានរេចង្កូតទៅខាងស្ដាំដៃ បុក​រះ​របង​អគ្គិសនីកម្ពុជា បណ្ដាល​ឱ្យបាក់រាយប៉ាយពេញផ្លូវ បណ្តាលឱ្យរថយន្តដាច់កាឡេកង់ខាងមុខ ផ្ទុះ​ពោង​ ទៅមុខ​លែងរួច រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​កាលពី​វេលា​ម៉ោង​១២​ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​៦ ខែមីនា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

    ​ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា គេ​បានឃើញ​បុរស​ម្នាក់ និង​អ្នករួមដំណើរ​ម្នាក់ទៀត បាន​បើករថយន្ត​ម៉ាក ឡិច​ស៊ី​ស RX400h ពណ៌ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2BF-1772​ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ៉ែ ក្នុងទិសដៅ​ពី​ត្បូង​ជើង​ ក្នុងល្បឿនលឿន ខ​ណៈមកដល់ចំណុចកើតហេតុ ខាងលើ​ក៏​បានរេចង្កូតទៅខាងស្ដាំដៃ បុក​រះ​របង​របស់​អគ្គិសនី​កម្ពុជា បណ្ដាល​ឱ្យបាក់រាយប៉ាយពេញផ្លូវ ចំណែក​រថយន្ត​ដាច់​កាឡេ​កង់​មុខ ផ្ទុះ​ពោង ​ទៅមុខ​លែងរួច រង​ការខូចខាត​យ៉ាងដំណំ​។ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​ន​រណាម្នាក់​រងរបួស​នោះទេ​។​

    ​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​មក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares