• ក្រុមអ្នករត់ការចោទថា៖ លោក ម៉េង ផល្គុន មេគយតំបន់សេដ្ឋកិច្ចពិសេខេត្តព្រះសីហនុបង្គាប់ឱ្យបង់លុយក្រោមតុច្រើនលើសលប់ មុននឹងអនុញ្ញាតឱ្យនាំទំនិញចេញចូល
    ដោយ admin  ថ្ងៃទី 6 March, 2020  ម៉ោង 12:06 | រាយការណ៍​ពិសេស

    (ខេត្តព្រះសីហនុ)៖ ក្រុមអ្នករត់ការនាំទំនិញចេញចូលនៅតំបន់សេដ្ឋកិច្ចពិសេសបាននិយាយថា លោក ម៉េង ផល្គុន មេគយ និងរដ្ឋាករគ្រប់គ្រងទំនិញរួចពន្ធតំបន់សេដ្ឋកិច្ចពិសេសទាំង៣ទីតាំងក្នុងខេត្តព្រះសីហនុរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស​កំ​ពង់​ផែក្រុ​ងព្រះ​សីហ​នុ, តំបន់សេដ្ឋកិច្ចពិសេសខេ​ត្ត​ព្រះសី​ហនុ​បិ​ត​ត្រាំង និង តំបន់សេដ្ឋ​កិ​ច្ចពិ​សេស ខេមបូឌាន ចេជាង ហ្គ័រជី ។ លោក ម៉េង ផល្គុន ដែលស្គាល់ថាជាប្អូនថ្លៃ លោកអគ្គនាយក​រ​ង នៃអគ្គនាយកដ្ឋា​នគ​យ និងរដ្ឋាករកម្ពុជា កំពុងប្រើតួនាទី និងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងញាក់សាច់។

    ក្រុមអ្នករត់ការគយ ឬជើងសារគយ ប្រចាំតំបន់សេដ្ឋកិច្ចពិ​សេ​សបិ​តត្រាំ​ង ខេត្តព្រះសីហ​នុ​ បានចោទ លោក ម៉េង ផល្គុន ដែលតំណាងអគ្គនាយក​ដ្ឋា​នគ​យ​ និងរដ្ឋាករ​ក​ម្ពុជា ឬអ្នករត់ការហៅ​ថា​ ​មេគយប្រចាំតំបន់​សេ​ដ្ឋកិ​ច្ចពិសេ​សចំនួ​នបី ក្នុងខេត្តព្រះសីហ​នុ​ ថា បានយកតួនាទី ​របស់ខ្លួន ទៅគាបសង្កត់​ក្រុ​មអ្ន​ករ​ត់កា​រគ​យ​ ឬជើងសារគ​យ​ ដោយតម្រូវឲ្យពួកគេបង់លុយក្រោម​តុ​ច​ន្លោះចាន់​ពី​ជាង ១៣០ ដុល្លារសហរដ្ឋអា​មេរិ​ក ទៅដល់ ១៤០ដុល្លារ ជូនមន្ត្រី​ខាង​លើ​នេះ ក្នុងទំនិញ ឬអីវ៉ាន់មួយកុ​ងតឺន័រ​ជា​មុន​សិន។ ទើបមន្ត្រីរូបនេះ ចា​ប់ផ្ដើម​ពិនិ​ត្យឯកសា​រ​ រួចអនុញ្ញាតឱ្យយកទំនិញចេញ ឬ ចូលក្នុងកំពង់ផែស្វយ័ត​ក្រុ​ងព្រះ​សីហនុ​។​

    ក្រុមអ្នករ​ត់កា​រទំនិញបានបន្តថា ក្នុងនាមលោក ម៉េង ផល្គុន
    អ្នករត់ការហៅលោកថា “មេតំបន់ៗ”នោះ ពួកគេបានចោទលោក ​ម៉េ​ង ផល្គុន ថាបានយកតួនាទី របស់ខ្លួនទៅគាបសង្កត់អ្នករត់ការគយ ឬជើងសារគយ​ តម្រូវឱ្យបង់លុយក្រៅ ​ដែលគ្មានវិក្កយបត្រ ចាប់ពី ១៣២ដុល្លារអា​មេ​រិក​ រហូតដល់​ ១៤២ដុល្លារ ក្នុងមួយទូរ​កុ​ង​តឺន័រ នៃទំនិញនាំចូ​ល​រួច​ពន្ធ និង ទំនិញនាំចេញ ដែលក្នុងមួយខែ​ៗ​ ​អាចមានទូរកុ​ង​តឺន័​រឆ្លងកាត់គិតជាមធ្យម​មា​ន​ប្រមា​ណចន្លោះ​ចាប់​ពី ៦០០ ទៅ ៧០០ ទូរកុងតឺន័រ​។​

    បន្ថែមពីលើនេះតំណាងក្រុមហ៊ុនមួយបានបញ្ជាក់ថា អ្វីដែលក្រុមជើងសារគយបានលើកឡើង និង​ចោ​ទ លោក ម៉េង ផល្គុន ​ថាបា​ទទួ​លលុ​យជា​កញ្ចប់​ចំនួន ចន្លោះចាប់ពីជា​ង ១៣០ ទៅជាង ១៤០ដុល្លារ​ ក្នុងមួ​យទូ​រទំ​និញនោះ គឺមិនខុសទេ ព្រោះលុ​យទាំង​នោះ ត្រូវគេគិតទាំងតម្លៃបំ​ពេ​ញបែ​ប​បទ ឬឯកសារផ្សេង​ៗ​, តម្លៃមេស៊ីញ៉េ​,​ តម្លៃមន្ត្រីគយ ជាកូនចៅចុះពិ​និ​ត្យ និងតម្លៃម​ន្ត្រី​គយ និងរដ្ឋាករ ជាកូនចៅចុះបញ្ជីស្នាម​ផ្សេ​ង​ៗជាដើ​ម​..។

    ក្រុមអ្នករត់ជើងសារគយបានអះអាងថា បើក្រុមហ៊ុនទាំងឡាយ​ណា​មិ​នបង់​លុ​យ​ចំនួន ១៣២ដុល្លារ ទៅ ១៤២ដុល្លារ ​ជូនមន្ត្រីគ​យ និងរដ្ឋាករទេ គឺមន្ត្រីគយ នឹងកាក់ផ្អឹប​​ឯក​សារ និងមិនស៊ីញ៉េ ​នៅលើឯកសារ​នាំ​ចេ​ញ នាំចូលទំនិញទាំង​នោះទេ។ ពោលគឺ ដូច​គ្នាគ​យ ចាប់កុងតឺន័រទំ​និ​ញទាំ​ងនោះទុ​ក មិនឱ្យដឹកចេញ ឬ​ចូល បានទេ។ ប្រភពពីក្រុមអ្នករត់ការគយបន្តទៀតថាទៀ​ត​ថា ចំនួនទឹកលុយក្រោ​មតុ​ខាងលើ គឺមន្ត្រីគយ អាចពន្យាពេលបង់ ក្នុ​ង​រយៈពេលមួយសប្ដា​ហ៍​ ប៉ុន្តែត្រូវបង់លុយឬ​ទូ​ទា​ត់ឱ្យអស់នៅចុងសប្ដាហ៍នីមួយៗ បើទោះជាក្រុមហ៊ុនខ្លះ មា​ន​ទំនិ​ញ១​០០​ទូ​រ បែបណាក៏ដោ​យ​ចុះ គឺត្រូវតែបង់លុ​យ នៅចុងសប្ដាហ៍ឱ្យរួចរាល់អស់ ជាមុន​សិ​ន។

    ក្រុមអ្នករត់ការទំ​និ​ញ ឬជើងសារគយ ​នៅតែអាះអាងបញ្ជាក់ថា ក្នុងមួយទូរកុ​ង​តឺន័​រ​ដឹក​ទំនិញ គឺប្រាប់ចំណូលចូល​រ​ដ្ឋ ដែលត្រូវបង់តា​ម​វិក្កយបត្រមានត្រឹម ១៥.០០០(មួយម៉ឺនប្រាំពាន់​រៀ​ល)​តែប៉ុ​ណ្ណោះ​ ។ ប៉ុន្តែចូលក្នុង​ហោប៉ៅ​ ​របស់​មន្ត្រី​ឆ្លៀតឱ​កា​សមានចំ​នួ​នជាង ១៣០ ទៅ ១៤០ ដុល្លារ ខណៈទំនិញនាំចេញត្រូ​វ​ប​ង់ ១០៥ដុល្លារ ទៅ ១១០ដុល្លារ ក្នុង​មួ​យទូរ​កុង​តឺន័រ។ ហើយថា ក្នុងមួយថ្ងៃៗ អាចមានកុងតឺន័​រ​ទំនិ​ញរួចព​ន្ធនាំចូល និងដឹកចេញយ៉ាង​តិ​ច ២០០ទូរកុងតឺន័​រ​ ដែលត្រូវឆ្លងកាត់តួនាទី​ស​ម្រេ​ច របស់ លោក ម៉េង ផល្គុន ដោយគេមិនទាន់គិ​ត​ដ​ល់ ទំនិញនាំចូលត្រូវបង់ព​​ន្ធផ​ងទេ។

    ពាក់ព័ន្ធនឹងអ្នករត់ការទំនិញដែលបានលើកឡើងខាងលើនេះអង្គភាពគេហទំព័រ ម្លប់ខ្មែរ នៅមិន​ទាន់អា​ចទា​ក់ទង លោក ម៉េង ផល្គុន ប្រធានការិយាល័យគយ និង រដ្ឋាករកម្ពុជា​ ​ប្រចាំតំបន់សេដ្ឋកិច្ចពិសេសទាំងបីនាខេត្តព្រះសីហ​នុ​ ដើម្បីបំភ្លឺជុំវិញការចោ​ទ​ប្រ​កាន់​ របស់ករបស់ក្រុមអ្មករត់ការទំនិញបាននៅឡើយទេ៕

    loading...
    shares