• អតីតប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ពាក់ព័ន្ធបទចោទប្រព្រឹត្តអំពើពុករលួយបញ្ជូនខ្លួនស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ
    ដោយ admin  ថ្ងៃទី 6 March, 2020  ម៉ោង 07:48 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ លោក គុជ គឹមឡុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ កំពុងបើកស៊ើបសួរលើជនសង្ស័យឈ្មោះ នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលត្រូវចាប់ខ្លួនដោយអង្គភាព (ACU) ក្រោមបទចោទរំលោភអំណាច បំពានធនធានធម្មជាតិ និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ។

    សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយដែលហៅកាត់ថា (ACU) កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០បានបញ្ជូនសំណុំរឿងលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ ចាត់ការការតាមនីតិវិធី ក្នុងបទចោទប្រកាន់ រំលោភអំណាច បំពានធនធានធម្មជាតិ និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ។ ហើយសំំណុំរឿងរបស់អង្គភាពប្រឆាំងអំពើរពុករលួយ ( ACU ) ដែលជាក្រុមប្រឹក្សាជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើរពុករលួយនៅកម្ពុជា ដើម្បីនាំជនដែលប្រព្រឹត្តអំពើពុករលួយ ទៅឱ្យទទួលខុស-ត្រូវ ចំពោះមុខច្បាប់ជាធរមាន។

    អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក នួន ប៉ុក កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយជាប់សង្ស័យក្នុងរឿងពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។

    មន្រ្តីជាន់ខ្ពស់ នៃអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានបញ្ជាក់ប្រាប់ឱ្យដឹងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ថា ការឃាត់ខ្លួននេះ គឺដឹកនាំដោយ លោកស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយ។

    លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធានមន្ទីរ រៀបចំ ដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។ លោកត្រូវបានផ្ទេរចេញពីតំណែងនេះ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដោយកាន់តំណែងបាន២ឆ្នាំ។

    យ៉ាងណាក៏ដោយសំណុំរឿងរបស់ (ACU) ដែលចាប់ខ្លួនលោក នួន ប៉ុក ក្នុងបទចោទប្រកាន់ រំលោភអំណាចបំពានធនធានធម្មជាតិ និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ កំពុងស្ថិតក្នុងចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញនៅឡើយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares