• នារីវ័យក្មេងបើករថយន្តសេរីទំនើប Mercedess បុករះរថយន្តជាច្រើនគ្រឿងនៅជិតវត្តភ្នំ
    ដោយ admin  ថ្ងៃទី 6 March, 2020  ម៉ោង 06:52 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នារីវ័យក្មេងម្នាក់បើករថយន្តសេរីទំនើបម៉ាក Mercedess ពាក់ស្លាកលេខភ្នំពេញ 2BD-9899 បុករះរថយន្តជាច្រើនគ្រឿងនៅជិតវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាម៉ោងជាង១១យប់អាធ្រាតថ្ងែទី៥ ខែមីនា ឆ្នាំ២០២០។

    មុនកើតហេតុគេបានឃើញនារីវ័យក្មេងដែលបើករថយន្តសេរីទំនើបខាងលើតាមបណ្តោយផ្លូវព្រះនរោត្តម លុះមកដល់មុខចំណុចក្រសួងសារធារណការ ក៏បានបុករះរថយន្តជាច្រើនគ្រឿងរងការខូចខាត តែមិនមានអ្នករងរបួសនោះទេ។

    បន្ទាប់ពីកើតហេតុភាគីខាងរថយន្តម៉ាក Mercedess ព្យាយាមដោះស្រាយនៅកន្លែងកើតហេតុ ប៉ុន្តែដោះស្រាយមិនបាន ត្រូវបានកម្លាំងនគរបាលចរាចរណ៍ចុះមកវាស់វែងដើម្បីបញ្ជូនរថយន្តពាក់ព័ន្ធទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares