• បុរសម្នាក់បានដេកស្លាប់នៅលើរទេះអេតចាយ និងមិនស្គាល់អត្តសញ្ញាណ
    ដោយ admin  ថ្ងៃទី 5 March, 2020  ម៉ោង 10:23 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ គេប្រទះឃើញបុរសម្នាក់អាយុប្រហែលជា៤០ឆ្នាំបានដេកស្លាប់លើរ៉ឺម៉ករើសអេតចាយកាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

    សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានឱ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍ថា មានបុរសម្នាក់បានដេកស្លាប់នៅក្នុងរ៉ឺម៉ករើសអេតចាយ។ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍បានចុះមកដល់ទីតាំងកន្លែងកើតហេតុក៏ឃើញសពជនរងគ្រោះបានដេកស្លាប់ពិតប្រាកដមែន និងបានរាយការណ៍ទៅខាងទៅជំនាញកោសល្យវិច័្ចយខណ្ឌចំការមនដើម្បីចុះមកពិនិត្យ។

    ពេលនោះសមត្ថកិច្ចជំនាញកោសល្យវិច័្ចយខណ្ឌចំការមនបានសហការជាមួយខាងជំនាញកោសល្យវិច័្ចយស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យទើបដឹងថាបុរសខាងលើស្លាប់ដោយសារតែមានជំងឺប្រចាំកាយ

    ក្រោយមកលោកមេប៉ុស្តិ៍សហការជាមួយលោកចៅសង្កាត់បានហើយរថយន្តដឹកសពយកទៅបូជានៅវត្តឫស្សីសាញ់ដោយសារតែជនរងគ្រោះគឺអត់មានអត្តសញ្ញាណ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares