• រថយន្តស្តារិចបោះពួយរេខុសគន្លងទៅបុករថយន្តធន់ធំប្រភេទសណ្ដោងចំពេញទំហឹងស្លាប់អ្នកបើកបរស្លាប់ និងរងរបួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 4 March, 2020  ម៉ោង 10:25 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង) ​៖​ ​រថយន្តស្តារិចបើកបោះពួយរាជចូលទៅគន្លងផ្លូវម្ខាងទៀតបានបុកជាមួយរថយន្តធន់ធំប្រភេទសណ្ដោងពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររថយន្តតូចស្លាប់ត្រៀមភ្លាម និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលា​ម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅចំណុចភូមិអូរគ្រៀត ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំប។

    លោក ​គិត គឹម​ហេង ​​អធិការ​រង ​នគនគរបាលស្រុកមោងឫស្សីបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះជាកំហុសរថយន្តតូចបានបើកបរក្នុងទិសពីបំពានគំនូសឆ្លងផ្លូវទៅបុករថយន្តធំ គឺរថយន្តម៉ាក ស្តា​រិច ពាក់​ស្លាក​លេខ ព្រះ​សីហនុ 2A-7130 ក្នុង​ទិសដៅ​ពីកើតទៅលិចបញ្ច្រាសគ្នា បុកជាមួយរថយន្តម៉ាកនីសាន់ ធុន​ធំ​ដឹកជញ្ជូន ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ BB- 0244 សណ្ដោង​ស៊ឺ​មី​រ៉ឺម៉ក ពាក់​ស្លាក​លេខ បាត់ដំបង 4A-0013។ អ្នក​បើក​បរ​រថយន្តធន់ធំមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

    នោះអធិការរងបានឲ្យដឹងទៀតថា អ្នក​បើកបរ​រថយន្ត​តូច​មាន ឈ្មោះ គង់ ឌឿ​ន ភេទ​ប្រុស អាយុ​៣៦ឆ្នាំ រស់នៅ​ភូមិ​ពន្លៃ ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ (​ស្លាប់​)។ អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ប៉ិច ប្រុស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ ក្រាំង​តា​សែន ឃុំ​ព្រៃ​ញី ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍សាត់ របួសធ្ងន់។ ដោយបច្ចុប្បន្នកំពុងធ្វើការដោះស្រាយតរាយ​តាម​ផ្លូវ​ច្បាប់៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares