• បើករថយន្តដឹកថ្មឡើងវ៉ាជែងក្នុងល្បឿនលឿនបំពានចំណែកផ្លូវទិសបញ្ច្រាស់វ៉ាក់អើនឹងរថយន្តមួយគ្រឿងគេចទៅបុកម៉ូតូហើយបន្តទៅបុកគំនរលូក្រឡាប់ស្លាប់អ្នកបើកបរ!
    ដោយ admin  ថ្ងៃទី 3 March, 2020  ម៉ោង 09:27 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ) ៖ ​រថយន្ត​ធុន​ធំ​ប្រភេទសណ្តោងដឹក​ថ្ម​មួយ​គ្រឿង បានក្រឡាប់ដោយសារបើកវ៉ាជែង ម៉ូតូpassapp វ៉សក់អើនឹងរថយន្តមួយគ្រឿងកំពុងបើកបញ្ច្រាស់ទិសគ្នា គេចមកបុកនឹងម៉ូតូឌ្រីមសង់១គ្រឿង ហើយជ្រុលទៅបុកលោកដែលគេដាក់គោលើផ្លូវបណ្ដាលឱ្យក្រឡាប់កៀបតៃកុងក្នុងកាប៊ីនរថយន្តស្លាប់ភ្លាមៗ។ ហេតុការណ៍ខាងលើនេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ៩​ និង០០នាទី ព្រឹកថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២០​ ​ត្រង់ចំណុច​តាម​បណ្ដោយ​ផ្លូវ​អា​ឡាំង​ឌឺ​ឡុង ចុះទៅ​វត្ត​អូរត្រេះ ​ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

    ប្រភពពីប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍​ បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ធុន​ធំ​ប្រភេទ​សណ្ដោង​ដឹក​ថ្ម​ បាន​ធ្វើ​ដំណើរ​ពី​ផ្លូវជាតិ​លេខ​៤ បត់ចុះ(តាមតាមអាឡាំងឌឺឡុងដែលកំពុងស្ថាបនា ឆ្ពោះ​ទៅ​អូរត្រេះ។ លុះ​មកដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​បើក​វ៉ា​ជែង​នឹង​ម៉ូតូ​កង់​បី​(passapp) ដែល​មាន​ទិសដៅ​ស្របគ្នា រួច​ក៏​វ៉ាក់អើនឹងរថយន្តធុនធំមួយគ្រឿងទៀតដែលមានទិសដៅ​បញ្ច្រាស​គ្នា គេទៅបុកម៉ូតូ Dream១គ្រឿង និង​បន្ត​ទៅ​បុក​លូ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង​ បណ្តាលឱ្យរថយន្តនោះក្រឡាប់ ហើយអ្នកបើកបរបានកៀបជាប់នឹងកាប៊ីនរថយន្តស្លាប់ភ្លាមៗ ។

    សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើករថយន្តជួបគ្រោះថ្នាក់នោះមានឈ្មោះ ហុង វ៉ាន់​នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីកន្លែង​កំណើត​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម រថយន្តសណ្ដោងដឹកថ្ម ពណ៌​ស​-​ខៀវ​ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1505 ។ រីឯ​ជនរងគ្រោះ​បើកបរ​ម៉ូតូ Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1G-5545 មានឈ្មោះ វ​ល័​ក្ខ ស្រុកកំណើត​នៅ​ព្រៃវែង មិនមាន​រងរបួស​អ្វី​ទេ ដោយសារ​លោត​ចេញ​ពីលើ​ម៉ូតូ​ទាន់​ពេល​វេលា។

    បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​នគរបាលដឹកទៅរក្សាទុក រង់ចាំ​ក្រុម​គ្រួសារ​ម​ក​ទ​ទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​រថយន្ត​បង្ក និង ម៉ូតូ​រងគ្រោះ​ ត្ត្រូវបាននគរបាលចរាចរណ៍ រៀបចំ ស្ទូច​យក​ទៅ​រក្សាទុក​ផងដែរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares