• នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០! ចិន៖ មនុស្សស្លាប់ដោយសារ COVID-19 កើនដល់២,៩៤៣នាក់ និងឆ្លងសរុប៨០,១៥១ករណី
    ដោយ admin  ថ្ងៃទី 3 March, 2020  ម៉ោង 07:21 | សន្តិសុខ​សង្គម

    (ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន ៣១ របស់ប្រទេសចិនបានបន្តកើនដល់ ២,៩៤៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,១៥១ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។

    យោងតាមរបាយការណ៍ប្រចាំថ្ងៃអង្គារនេះ របស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សចំនួន ១២៩នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៣១នាក់បានបាត់បង់ជីវិត។

    គួរជម្រាបថា មនុស្សសរុប ៥៨៧នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យ ដើម្បីរកមើលថា តើពួកគេមានផ្ទុកមេរោគកូរ៉ណាថ្មី ឬ COVID-19 ដែរឬមួយក៏អត់។ តួលេខខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀត នៅទូទាំងប្រទេសចិន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares