• រថយន្ត​កាមរី​បុក​ម៉ូតូ​ពីក្រោយ​រុញ​ទៅ​ផ្ទប់​នឹង​រថយន្ត​ធំ​ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 1 March, 2020  ម៉ោង 07:25 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរស២នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តកាមរីឆ្លាមបុកពីក្រោយពេញទំហឹង​រុញ​ទៅ​ផ្ទប់​នឹងរថយន្តសណ្តោងធុនធំបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមនិងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខមន្ទីរពេទ្យសម្រាកព្យាបាលឯករាជ្យ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង​ក្នុង​សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ ជនរងគ្រោះទាំងពីរគេមិនទាន់ស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូម៉ាកស្កុបពី ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 1HK8418 ត្រូវបានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ពណ៌​ស្ករ​ ពាក់ស្លាកលេខភ្នំពេញ2K-3600 មកពីក្រោយបុកម៉ូតូពេញទំហឹងបន្តរុញទៅផ្ទប់នឹងរថយន្តមួយគ្រឿងទៀត។បង្កឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។ ចំណែកអ្នកបើកបររថយន្តទាំងគ្រឿងបានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់អស់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares