• កូរ៉ូឡា​ បើកឡើងវាជែងបំពានគន្លងទិសបញ្ច្រាសបុកជាមួយរថយន្តហាយឡែនឌ័រ ​ស្លាប់​ម្នាក់ ​របួស​៣នាក់
    ដោយ admin  ថ្ងៃទី 29 February, 2020  ម៉ោង 07:23 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ ៖ រថយន្តបើកផ្ទុយទិសបុកគ្នាពេញទំហឹងមនុស្ស​១​នាក់ ​បាន​ស្លាប់ ​និង​៣នាក់​ផ្សេងទៀត​ រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង​៥​ និង៣០នាទី ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​០៤៨០-០៤៨១ ស្ថិត​ក្នុង​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

    លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​បានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2V-4640 អ្នក​បើក​មានឈ្មោះ ប៊ុន​ចាន់ ស៊ីសុវត្ថិ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប បើក​ក្នុង​ល្បឿន​លឿន មកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្តមួយគ្រឿងទៀត ​ស្របគ្នា​ពី​លិច​ទៅ​កើត​ ក៏​រេ​ក៏រេចង្កូតទៅខាងឆ្វេងដៃ ចូលគន្លងទើបបញ្ច្រាស់ ​បុកជាមួយ​​រថយន្ត​ហាយឡែនឌ័រ ​មួយ​គ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប​ 2B-1881 ​អ្នក​បើក​មានឈ្មោះ​សឿន មិនា ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​តា​អ៊ិន ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមាន​ជ័យ​ ក្នុងទិសដៅ​ផ្ទុយគ្នា​ចំពាក់​កណ្តាល​ចំហៀង​ខាង​ស្តាំ​ពេញ​ទំហឹង ធ្វើ​ឱ្យអ្នកជិះក្នុងរថយន្តកូរូឡាបានស្លាប់​ម្នាក់​នៅនឹងកន្លែង​ ឈ្មោះ ឃឿន ប៊ុន​ធា ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ស្រុក​សៀមរាប និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ រងរបួស​។​

    ចំណែក​អ្នក​ជិះ​រថយន្ត​ហាយឡែនឌ័រ ​រងរបួស​ធ្ងន់​ម្នាក់​ឈ្មោះ​ទីង គង់ ​ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​តា​អ៊ី​ន ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ របួស​បាក់កដៃ​ស្តាំ​ និងអ្នកបើក​រថយន្ត​ឈ្មោះ​សឿន មិនា របួសស្រាល​។​

    អ្នករងរបួស​ធ្ងន់​ និង​ស្រាល ត្រូវ​បាន​សមត្ថកិច្ច​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំពោះ​សព​ជនរងគ្រោះ ​ត្រូវបាន​ប្រគល់ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី។​រថយន្ត​ខូចខាត​ធ្ងន់​ទាំង​២​គ្រឿង កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares