• រថយន្តដឹកឥដ្ឋកំពុងបើកបរបានដាច់ហ្វ្រាំងបានបុករះម៉ូតូ និងម៉ូតូឥណ្ឌាមួយគ្រឿង និងផ្ទាំងប៉ាណូ បាក់សង្កត់រថយន្ត
    ដោយ admin  ថ្ងៃទី 28 February, 2020  ម៉ោង 11:40 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តដឹកឥដ្ឋមួយគ្រឿង កំពុងបើកបរបានដាច់ហ្វ្រាំង ដល់ចំណុចភ្លើងស្តុបរថយន្តកំពុងឈប់នៅពីមុខបានបួងចង្កូតគេចទៅបុកស្លាកប៉ាណូ និងម៉ូតូមួយគ្រឿង ហើយបានបន្តទៅបុកម៉ូតូឥណ្ឌាមួយគ្រឿងទៀតទើបអស់ល្បឿន។
    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង២០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិត នៅចំណុចផ្លូវបំបែក រវាងផ្លូវជាតិលេខ៦ និងមហាវិថីឈ្នះឈ្នះ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តបង្កដឹកឥដ្ឋ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A- 4121 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ចំពេលរថយន្តជាច្រើនគ្រឿង កំពុងឈប់ស្តុប ស្រាប់តែរថយន្តបង្ក ដាច់ហ្វ្រាំង បានបត់ឡើងចិញ្ចើមផ្លូវ បុកម៉ូតូប៉ូលិស ដែលឈប់ស្ងៀម រួចបន្តជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍ ដោយតៃកុងស្លន់ស្លោពេក ក៏បួងចង្កូតមកឆ្វេងដៃ បុកនឹងកង់បីឥណ្ឌា១គ្រឿង និងផ្ទាំងប៉ាណូដ៏ធំមួយ បាក់សង្កត់លើរថយន្តទៅមុខលែងរួច។

    ក្រោយពីកើតហេតុ សមត្ថកិច្ច ប្រចាំគោលដៅ បានឃាត់តៃកុង ព្រមទាំងធ្វើការវាស់វែង បញ្ជូនរថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ចាត់ការបន្តតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares