• រថយន្តក្រុង​វីរៈប៊ុន​ថាំ​ បុក​ម៉ូតូ​ពីក្រោយពេញទំហឹង ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​
    ដោយ admin  ថ្ងៃទី 28 February, 2020  ម៉ោង 10:39 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង) ​៖​ បុរសវ័យចំណាស់ ២នាក់ជិះម៉ូតូឌុបគ្នាបានបត់ ឆ្វេងដៃឆ្លងថ្នល់មិនទាន់ផងត្រូវរថយន្តក្រុងវីអាយភីរបស់ក្រុមហ៊ុនវីរៈប៊ុនថាំបុកចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ​នៅ​វេលា​ម៉ោង ៩ ព្រឹក​ ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ ភូមិ​សាលា​ត្រាវ ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខខេត្តបាត់ដំបង។

    សមត្ថកិច្ចបានឱ្យដឹងថា ​នៅ​មុនពេល​កើតហេតុ ម៉ូតូមួយគ្រឿង ​ម៉ាក​ឌ្រី​ម (​ស្លាក​លេខ​បាត់ ​ពេល​រថយន្តបុក​ដាច់) បើកបរ​ដោយ​ឈ្មោះ យ៉ា​ត ស្មី ភេទ​ប្រុស អាយុ៦៧ឆ្នាំ រស់នៅ​ភូមិ ឃុឃុំកើតហេតុខាងលើ ជាអ្នកឌុបបានរងរបួសធ្ងន់ និងស្ត្រីអ្នករួមដំណើរម្នាក់ឈ្មោះ ម៉ក់ មេ​ត អាយុ៦៣ឆ្នាំ(ស្លាប់) ធ្វើដំណើរក្នុងទិសដៅពីលិច ទៅ​កើត​ មកដល់ត្រង់ចំណុចខាងលើ ក៏​ស្រាប់តែ​អ្នកបើកបរ​ម៉ូតូ​ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ជា​ចៃដន្យ​ ក៏មាន​រថយន្តក្រុង​ប្រភេទ VIP របស់​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD- 4369 ដែល​កំពុង​បោះពួយ ​មកពី​ក្រោយ​ ក៏បាន​បុក​យ៉ាង​ពេញទំហឹង ​ធ្វើឲ្យ​ម៉ូតូ​ខ្ទាត​ធ្លាក់​ចេញពី​ផ្លូវ ហើយរថយន្តក៏ធ្លាក់ដូចគ្នា។ ដោយឡែក អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​។

    ​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​នាំយក ​រថយន្ត​ និង​ម៉ូតូ ទៅ​រក្សា​ទុក​ ​ជា​បណ្ដោះអាសន្ន​ ​ឯ​សព​ក៏បាន​ប្រគល់​ទៅ​ឱ្យក្រុមគ្រួសារ ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares