• បញ្ចូលខ្យល់ហួសកំណត់​ផ្ទុះ​ធុង​បណ្តាលឱ្យបុរសម្នាក់ដាច់ជើងម្ខាង
    ដោយ admin  ថ្ងៃទី 28 February, 2020  ម៉ោង 11:53 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ មានករណីផ្ទុះធុងខ្យល់មួយលាន់ស្នូរដូចផ្ទុះគ្រាប់បែកបានបណ្តាលឱ្យបុរសម្នាក់ដាច់ជើងឆ្វេងម្ខាង កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិពោធិ៍ទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

    ​មន្ត្រី​សមត្ថកិច្ច​បានបញ្ជាក់ឱ្យដឹងថា​ ការផ្ទុះធុងខ្យល់បណ្តាលឱ្យបុរសម្នាក់​បាន​រងរបួស​ធ្ងន់​ដាច់​ជើងឆ្វេង​ម្ខាង​នេះ​ដោយសារជនរងគ្រោះបានបញ្ចូលខ្យល់ខ្លាំងហួសកំណត់​។​

    ជនរងគ្រោះមានឈ្មោះ ទុយ ធារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ។ បច្ចុប្បន្នជនរងគ្រោះត្រូវប្រជាពលរដ្ឋជួយដឹកយកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares