• ចាក់ដីក្នុងវត្តរួចមិនទម្លាក់បែន ទាក់ក្លោងទ្វារដួលរលំសង្កត់ ស្លាប់មនុស្ស២នាក់
    ដោយ admin  ថ្ងៃទី 27 February, 2020  ម៉ោង 07:53 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប​)៖ បើកគោយន្តដឹកដីបុកខ្លោងទ្វារវត្តព្រៃជ្រូក បណ្តាលឱ្យបាក់សង្កត់មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ។ ករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ​២០២០កន្លងទៅ​ នៅ​ចំណុច​វត្ត​ព្រៃ​ជ្រូក​ ក្នុង​ទឹកដី​ភូមិ​ព្រៃ​ជ្រូក​ ឃុំ​ព្រៃ​ជ្រូក​ ស្រុក​ពួក​ ខេត្តសៀមរាប​។​

    ​​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នគរបាល​ស្រុក​ពួក​ បានបានឱ្យដឹងថ មុន​ពេល​កើតហេតុ​គេ​ឃើញ​ គោ​យន្ដ​ខាងលើ​ដឹក​ដី​ទៅ​ចាក់​ក្នុង​វត្ត​ព្រៃ​ជ្រូក​ លុះ​ត្រឡប់​ចេញពី​ចាក់​ដី​វិញ​ មាន​អ្នក​ជិះ​ជាមួយ​ដោយ​ចង់​រៀន​បើកបរ​ផង​ ក៏​បក៏បានសុំបើកជំនួស។ លុះដល់​កន្លែង​កើតហេតុ​ខាងលើ​ ក៏បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​ពុំ​បាន​ទំលាក់​បែន​ចុះ​ក្រោម​ ទើប​បណ្ដាល​ឱ្យទាក់ខ្លោងទ្វាររលំសង្កត់ពីលើ ជន​រង​គ្រោះ​ទាំង​ពីរ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares