• បុរស​ម្នាក់ ​បើក​រថយន្ត​​ ​បុក​រះ​អ្នកដំណើរ​ស្លាប់​ម្នាក់ ​និង​របួស​៥​នាក់ ​នៅមុខ ​ktv
    ដោយ admin  ថ្ងៃទី 26 February, 2020  ម៉ោង 08:53 | សន្តិសុខ​សង្គម

    (ភ្នំពេញ​) ៖ ​ស្ត្រី​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ ​​នៅនឹង​កន្លែង​កើតហេតុ​ ​និង​ ​មនុស្សប្រុស ស្រី​៥​នាក់​ទៀត​ បាន​រង​របួស​ធ្ងន់​ បន្ទាប់ពី​បុរស​ម្នាក់​បើក​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​ ​បុក​រះ​អ្នកដំណើរ ​ហើយ​បន្ដ​មក​កៀរ​ទាំង​រថយន្ដ​ ​និង ​ម៉ូតូ​ជាច្រើន​គ្រឿង​ទៀត​ ដែល​ចត​នៅតាម​ចិញ្ចើមផ្លូវ​ នៅមុខ​អាហារដ្ឋាន​ ​ឫស្សី​ស្រស់ KTV ​រង​ការខូចខាត​យ៉ាង​ដំណំ។
    ហេតហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​១២ និង​២៥​នាទី​រំលង​អធ្រាត្រ​ ​ឈាន​ចូល ​ថ្ងៃ​ទី​២៦​​ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង ​សង្កាត់​ចោមចៅ​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​។

    ​សព​នារី​រងគ្រោះ​ខាងលើ​ នៅ​មិនទាន់​ស្គាល់​ អត្តសញ្ញាណ​នោះទេ​ ​ដោយ​នាង​ជិះ​ម៉ូតូ​មួយ ​គ្រឿង​ម៉ាក​ Zoomer X ពាក់​ស្លាក​លេខ​កណ្ដាល ​1X-7104​ ជាមួយនឹង​បុរស​ម្នាក់ ​បាន​រងរបួស​ធ្ងន់​ផង​ដែរ។

    បើតាម​សាក្សី​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យដឹងថា ​មុនពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ហាយ​ប្រ៊ីត​ ពណ៌​ត្រេ​អ៊ី ​គ្មាន​ស្លាក​លេខ ​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ ទិសដៅ​ពី​កើ​តទៅ​លិច​ ក្នុង​ល្បឿន​លឿន​ដូច​ហោះ។ ​លុះ​មកដល់​ត្រង់ចំណុច​មុខ ​(​អាហារដ្ឋាន​ឫស្សី​ស្រស់ KTV ) ​ដែលជា​ចំណុច​ផ្លូវ​កោង​ផង​នោះ ​​​រថយន្ត​បង្ក​មិន​បន្ថយ​ល្បឿន ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រះ​ទាំង​អ្នកដំណើរ ​និង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ​​ព្រមទាំង​ម៉ូតូ​ជាច្រើន​គ្រឿង​ ​ដែល​ចត​ស្ងៀម​នៅមុខ​ហាង​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឱ្យរថយន្តបង្កបុកចូលមុខផ្ទះគេនៅក្បែរ​ខាង​នោះ​ ក្រឡាប់​ផ្ងារ​ជើង​ឡើងលើ​ និង​ធ្វើ​ឱ្យរថយន្តម៉ាកព្រូស ​ទាំង​ម៉ូតូ​ នៅមុខ​ហាង​ជាច្រើន​គ្រឿង​ រង​ការខូចខាត​យ៉ាងដំណំ​។
    ក្នុង​ហេតុការណ៍​នោះ​ ក៏​ធ្វើ​ឱ្យនារីម្នាក់ស្លាប់ភ្លាមៗ ​និង​មនុស្ស​ប្រុស​ស្រី​៥​នាក់​ទៀត​រងរបួស​ធ្ងន់​ផងដែរ​។ ​

    ​ក្រោយពេល​កើតហេតុ​ ជនរងគ្រោះ ​ដែល​របួសធ្ងន់​ ត្រូវបាន​រថយន្ត​ សាមុយ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ។ ​រីឯ​តៃកុង​រថយន្ត​បង្ក​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​រង់ចាំ​ធ្វើការ​​​សាកសួរ ​និង​ទំនាក់ទំនង ​ទៅខាង​ជំនាញ​ចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​ចុះមក​ធ្វើការ ​វាស់វែង ​​​ស្ទូច​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ​ដោយឡែក​សព​នារី​រងគ្រោះ ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​តម្កល់​ទុក​ប្រគល់​ជូនទៅ​សាច់ញាតិ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares