• រថយន្ត​បែក​កង់​ជ្រុល​ទៅ​ប៉ះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាលឱ្យ​បាក់​អស់​មួយ​ដើម​
    ដោយ admin  ថ្ងៃទី 25 February, 2020  ម៉ោង 09:29 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបានបាក់​បន្ទាប់ពី​មាន​រថយន្ត​ម៉ាក​ព្រូស​បើក​លឿន​បែក​កង់​វិល​ទៅ​ប៉ះ​ទទឹង​រថយន្ត​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៤​ ខែកុម្ភៈឆ្នាំ២០២០ ត្រង់ចំណុចមុខវត្តអរុណវត្តី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤​ក្នុង​សង្កាត់​កន្ទោក​ខណ្ឌ​កំបូល ។​ រថយន្តបង្កម៉ាកព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក លេខ​ភ្នំពេញ​2AO.8953 ។​

    ​ប្រភព​បានឱ្យដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​តូ​យូ​តា​ព្រូស​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​វ៉ា​ជែង​ខាងស្តាំ​រថយន្ត​១​គ្រឿង​ទៀត​បណ្ដាលឱ្យ​បែក​កង់​រ៉េ​ចង្កូត​វិល​ជាច្រើន​ជុំ​មក​ប៉ះ​ជាមួយនឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាលឱ្យ​បាក់​អស់ ១​ដើម​។ ចំណែកឯ​រថយន្ត​រង​ការខូចខាត​មួយ​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ​តែ​មិន​បង្កឱ្យមាន​អ្នកណាម្នាក់​រងគ្រោះថ្នាក់​នោះទេ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares