• បុរសម្នាក់ បើករថយន្ត RAV4 បុកខឿនផ្លូវ បណ្ដាលឱ្ុក្រឡាប់ផ្ងារជើង រួចគេចខ្លួនបាត់
    ដោយ admin  ថ្ងៃទី 25 February, 2020  ម៉ោង 09:55 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបញ្ចាក់ការរេទៅបុកខឿនចិញ្ចើមផ្លូវរហូតដល់រថយន្តក្រឡាប់បះជើងឡើងលើ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចផ្លូវបំបែកចូលសាកលវិទ្យាល័យគ្រប់គ្រប់ និងសេដ្ឋកិច្ច (UME) ភូមិរំចេក៤ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង។

    តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក RAV4 មួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ បាត់ដំបង 2A-4186 អ្នកបើកបរមិនស្គាល់ ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន ហើយក៏រេចង្កូតប៉ះខឿន បណ្ដាលឱ្យក្រឡាប់ផ្ងារជើង មនុស្សរងរបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្ត ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares