• បើករថយន្តព្រុសលឿនដល់ផ្លូវកោង បត់មិនទាន់ធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ រងរបួសធ្ងន់ ស្រាល២នាក់
    ដោយ admin  ថ្ងៃទី 25 February, 2020  ម៉ោង 08:53 | សន្តិសុខ​សង្គម

    (ខេត្តប៉ៃលិន)៖ បើករថយន្តដល់ផ្លូវកោងមិនបង្អង់ល្បឿនរថយន្តបោះពួយរេធ្លាក់ចេញពីផ្លូវ ក្រឡាប់ជាច្រើនត្រឡប់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២:៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

    អ្នកបើកបរ ឈ្មោះ ជួន ប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ (របួសស្រាល) ។ បើកបររងយន្តម៉ាក ព្រុស អត់ពាក់ស្លាកលេខ ។ អ្នករួមដំណើរឈ្មោះ ហួរ ភេទប្រុស អាយុ២៤ ឆ្នាំ (របួសធ្ងន់)។ អ្នកទាំងពីររស់នៅភូមិស្ទឹងកាច់ឃុំ ស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ រីឯវត្ថុតាងកំពុងរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយក៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares