• បុរសម្នាក់បើករថយន្ត 4RUNNER បុកគោយន្តកន្ត្រៃដឹកកំទិចថ្ម បង្កឱ្យរបួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 25 February, 2020  ម៉ោង 07:22 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ​)៖ ​កាលពី​រសៀល​ថ្ងៃទី​២៤​ ខែកុម្ភៈឆ្នាំ២០២០ នៅ​ចំណុច​ផ្លូវកែង​ខាងជើង​ប្រជុំជន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A​ ស្ថិតក្នុងភូមិកសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ រថយន្ត​តូយ៉ូតា​ហ្វ​រិ​ន​ន័​រ បានបុកគោយន្តកន្ត្រៃដឹកថ្មបង្កឱ្យអ្នកបើកបរ​គោយន្ត​រងរបួស​ធ្ងន់​ម្នាក់។ ​ចំណែក​អ្នកបើករថយន្ត​នោះបាន​រត់គេចខ្លួន​បាត់​។

    ជនរងគ្រោះ​អ្នកបើកបរ​គោ​យ​ន្ត្រៃ​ឈ្មោះ​ ណើង លីប៉ាវ ​ភេទ​ប្រុស​ អាយុ២៧ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ​។ ​ចំណែក​អ្នកបើករថយន្ត​ម៉ាក 4RUNNER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F-5212 ទុកតែរថយន្តនៅកន្លែងកើតហេតុហើយរត់គេចខ្លួន ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares