• រថយន្តឡិចស៊ីស RX400h បេីកបុកគម្របលូ បន្តទៅរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ
    ដោយ admin  ថ្ងៃទី 24 February, 2020  ម៉ោង 07:37 | សន្តិសុខ​សង្គម

    ផោ(ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្ត​ឡិចស៊ីស​ RX៤០០h ​គេចពី​ម៉ូតូ​កង់​បី​ ក៏ជ្រុលទៅបុកនឹងគម្រនលូ ហើយ​បន្ត​ទៅ​បុក​ របង​ផ្ទះប្រជាពលរដ្ឋ​ បណ្តាល​ឱ្យរងការខូចខាត កាលពី​វេលា​ម៉ោង​ ១១យប់​ ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ទុលមុខ​នឹងភ្នំពេញស្បតក្លឹប ផ្លូវ​១៣​BT ភូមិ​សន្សំ​កុសល​ សង្កាត់​បឹង​ទំពុន​១​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

    ប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឱ្យដឹងថា មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ បុរស​ម្នាក់​បេីក​រថយន្ត​ ម៉ាក​ឡិចស៊ីស​ RX​៤០០h​ ពណ៌ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AH 5334 បានធ្វើ​ដំណើរ​ ចុះ​ពី​ផ្លូវ​២៧១​ ចូល​ទៅ​ផ្ទះ​ក្នុង​ភូមិ​ លេខ១៣​BT ក្នុង​ទិសដៅ​ ពី​កេីត​ទៅ​លិច​ មកដល់ចំណុចកេីតហេតុ ក៏បួងចង្កូត គេច​ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ទេីប​បណទេីបបណ្ដាលជ្រុលទៅបុកនឹងគម្របលូបណ្ដាលរងការខូចខាតហេីយ រថយន្ដ​បង្ក​មិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនឹងរបងផ្ទះប្រជាពលរដ្ឋបន្ថែមទៀត ទើប​ខ្ទេច​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ស្ដាំ​បាក់​កង់​កល់​រថយន្ត​ជាប់​ទៅ​មុខ​លែង​ ។ ហើយ​ភ្លាមៗ​នោះ​ដែរ​ អ្នក​បេីក​បរ​បាន​ចុះ​ពី​រថយន្ដ​គេច​ចេញ​បាត់​ ។

    ក្រោយកេីតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏បានចុះទៅដល់ បាន​ពិនិត្យ​ឃើញ​ថា​ អត់​មាន​រង​ការ​ខូចខាត​ ក៏បានឱ្យសាច់ញាតិ ស្ទូច​យក​រថយន្ត​បង្ក​ទៅជួសជុលដោយខ្លួនឯងវិញ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares