• បើករថយន្តមិនប្រយ័ត្នបុកគូទរថយន្តគេខ្ទេចការប៊ីនកៀបជាប់រងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 23 February, 2020  ម៉ោង 07:07 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ សង្ស័យយកមួយភាំងបើករថយន្តទៅបុកគូទគូទរថយន្តនៅពីមុខពេញទំហឹងកាប៊ីនបណ្ដាលឲ្យរបួសធ្ងន់ ២នាក់ កាលពីវេលាម៉ោង៣ កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចលើស្ពានច្បារអំពៅថ្មី ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    នៅមុនកើតហេតុ បុរសពីរនាក់ បើករថយន្តTacoma មួយគ្រឿង ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2L-7045 ធ្វើដំណើរពីលិចទៅកើតឡើងស្ពានច្បារអំពៅក្នុងល្បឿនលឿន បានទៅបុករថយន្ត១គ្រឿងទៀត មិនចាំម៉ាកពីក្រោយពេញទំហឹង បណ្ដាលឱ្យអ្នកបើក និងអ្នករួមដំណើរ (ភាគីរថយន្តតាកូមា) កៀបជាប់ក្នុងកាប៊ីនរថយន្ត ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយគាស់ រួចបញ្ចូនទៅមន្ទីរពេទ្យ ចំណែករថយន្តម្ខាងទៀត បានបន្ថែមល្បឿនបន្តដំណើរទៅបាត់។

    ក្រោយកើតហេតុ សមត្ថកិច្ច បានមកដល់ ទាក់ទងទៅជំនាញឱ្យមកវាស់វែង យករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares