• បុរសចំណាស់ម្នាក់បើករថយន្តតាមអារម្មណ៍ LAND ROVER លឿនជ្រុលចង្កូតបុកបង្កាន់ដៃស្ពានអាកាស ក្រឡាប់ខ្មាស់គេទាំងយប់
    ដោយ admin  ថ្ងៃទី 22 February, 2020  ម៉ោង 09:39 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសវ័យចំណាស់ម្នាក់ ទំនងស្រវឹងស្រា បើក រថយន្តស៊េរីទំនើបលឿន បានជ្រុលចង្កូតទៅប៉ះបង្កាន់ដៃ ស្ពានអាកាសស្ទឹងមានជ័យក្រឡាប់ សំណាំងល្អ បុរសរូបនោះរងរបួសស្រាល ។ ហេតុការណ៍នេះបានកើយឡើងកាលវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅត្រង់គល់ស្ពានស្ទឹងមានជ័យខាងត្បូង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

    សម្ត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្ត ម៉ាក LAND ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-7788 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ហើយក្រឡាប់ដេកមួយចំហៀងច្រងាងៗ។ ភ្លាមៗនោះ បុរសវ័យចំណាស់ជាម្ចាស់រងរបួសស្រាល បានគេចខ្លួនចេញពីកន្លែងកើតហេតុ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឲ្យចុះមកវាស់វែង រួចយករថយន្តបង្កទៅរក្សាទុក រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares