• ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាងកំរោលស្លាប់​ម្នាក់​ និង២នាក់របួសនៅ
    ដោយ admin  ថ្ងៃទី 22 February, 2020  ម៉ោង 07:02 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងកំរោលមនុស្សម្នាក់ស្លាប់ និង​របួស​២​នាក់ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់វិថី៧មករា ផ្លូវវាងក្រុងខាងជើង ស្ថិតក្នុង​ភូមិ​ដី​ឡូ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

    ​មន្ត្រីនគរបាល​បាន​ប្រាប់​ឱ្យដឹងថា​ ម៉ូតូ១គ្រឿងម៉ាកហុងដាMSX គ្មានស្លាកលេខ បើកដោយឈ្មោះសុខ ផារ័ត្នភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាអ្នកបើកបរ មានអ្នករួមដំណើរឈ្មោះ រិទ្ធ សុផៃ ភេទស្រី អាយុ២២ឆ្នាំ។ មកដល់ចំណុចកើតហេតុក៏មានម៉ូតូ១គ្រឿងទៀតម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ សេរី២០១៩ ពាក់ស្លាកលេខបន្ទាយមានជ័យ 1S-5132 បើកដោយឈ្មោះ ហាប់ ផាន ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

    ​ស្របពេលនោះ​ម៉ូតូ​ MSX បានបុកចំហៀងម៉ូតូហុងដាឌ្រីមបណ្តាលឱ្យ​ដួល​អ្នកបើក​ម៉ូតូ​ហុងដា​ទ្រី​ម​រង​បួស​ធ្ងន់​ក្រោយ មកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។​ ចំណែកអ្នកបើកម៉ូតូម៉ាកហុងដា MSX និងអ្នករួមដំណើររងរបួសស្រាល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares