• រថយន្តដឹកស្រូវបើកលឿនដល់ផ្លូវបត់បួងចង្កូតជ្រុល ក្រឡាប់បណ្ដាលឱ្យតៃកុងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 20 February, 2020  ម៉ោង 07:12 | សន្តិសុខ​សង្គម

    (ខេត្តព្រៃវែង)៖ រថយន្តដឹកស្រូវដល់ផ្លូវបត់បួងចង្កូតជ្រុលបានត្រឡប់បណ្ដាលឱ្យអ្នកបើកបរនិងអ្នករួមដំណើរម្នាក់រងរបួស។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦ និង ៤០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកែងពាមរក៍ លើផ្លូវជាតិលេខ១១ ស្ថិតភូមិពាមកោះ ឃុំពាមរក៍ ខេត្តព្រៃវែង ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ហ៊ិនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3582 បើកបរដោយឈ្មោះ អ៊ឹម ពិសិដ្ឋ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត មានទីលំនៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (របួសក្បាល), អ្នករួមដំណើរដោយឈ្មោះ ពិន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិដានរុន ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប (របួសស្រាល)។

    ប្រភពបានបញ្ជាក់ថា រថយន្តបើកបរមានល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវកែងពាមរក៍ បានបួងចង្កូតជ្រុលក្រឡាប់តែម្តង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares