• រថយន្តដឹកប្រេងប្រេងម៉ាស៊ូត និងសាំង ១គ្រឿងបើកបរសុខៗ ឆេះក្លាយទៅជាដែកអេតចាយ
    ដោយ admin  ថ្ងៃទី 20 February, 2020  ម៉ោង 07:11 | សន្តិសុខ​សង្គម

    (ខេត្តតាកែវ)៖ រថយន្តមួយគ្រឿងដឹកប្រេងម៉ាស៊ូត និងសាំង បានឆាបឆេះខូចខាតទាំងស្រុង កាលពីវេលាម៉ោង ៤ និង៣៥ នាទីល្ងាចថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ នៅ ត្រង់ចំណុចភូមិសុបិណ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អ្នកបើកបរឈ្មោះ ជិន ជឿន ភេទប្រុស អាយុ៣៥ ឆ្នាំ រថយន្តម៉ាកហ៊ីយ៉ាន់ដៃ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2A-4810 មានផ្ទុកនៅប្រេងម៉ាស៊ូតចំនួន ៥០ ពីដុង និងប្រេងសាំងចំនួន០២ ពីដុងនៅលើរថយន្ត។

    ប្រភពបានបញ្ជាក់ថា ឆ្លងចរន្ដភ្លើងអាគុយឡាន បណ្ដាលឱ្យឆេះខូចខាតរថយន្ត និងសម្ភារ:ទាំងស្រុង។ កម្លាំងជំនាញពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបានបាញ់ទឹកពន្លត់អស់១ រថយន្ត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares