• អ្នកទេសចរណ៍ចុងក្រោយសរុប ២៣៣នាក់លើនាវា Westerdamត្រូវបានចាក់ចេញពីក្រុងព្រះសីហនុអស់ហើយ
    ដោយ admin  ថ្ងៃទី 19 February, 2020  ម៉ោង 11:14 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ អ្នកដំណើរចំនួន ២៣៣នាក់ ដែលជិះនៅលើនាវា Ms Westerdam បានចាកចេញពីនាវា ទាំងអស់គ្នាជាស្ថាពរហើយៗ នាព្រឹក ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ដោយភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវបានរៀបចំឱ្យធ្វើដំណើរតាមរថយន្តក្រុងចំនួន១០គ្រឿង ចេញពីក្រុង ព្រះសីហនុ ឆ្ពោះទៅទីក្រុងភ្នំពេញ ដើម្បីបន្តបន្តដំណើរតាមជើងយន្តហោះ ទៅកាន់ប្រទេសរៀងៗខ្លួនវិញ។ នេះបើតាម ការបញ្ជាក់ប្រាប់ឱ្យដឹង ពីសំណាក់ លោក ឃាង ភារម្យ មន្រ្តីអ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ។

    ហើយក្នុងឱកាស ជួនដំណើរក្រុមអ្នកទេសចរណ៍ចុងក្រោយនេះក៏មានវត្តមាន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រួមជាមួយលោក លោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) នាយកនាវា Westerdam និង លោក ម៉ាង ស៊ី ណេត អភិបាលរង ខេត្តព្រះសីហនុ ។ ដោយឡែក សម្រាប់អ្នកបម្រើការងារនៅលើនាវាចំនួន៧៤៧នាក់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាម កប៉ាល់ Westerdam ឆ្ពោះទៅកាន់ហ្វីលីពីនវិញ នៅថ្ងៃដ៏ដែល នេះ ផងដែរ ។

    សូមបញ្ជាក់ថានា វាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន ។ នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឱ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares