• បុរសជនជាតិចិនធ្លាក់ពីលើអាគារ៦ជាន់ស្លាប់ភ្លាមៗ
    ដោយ admin  ថ្ងៃទី 13 February, 2020  ម៉ោង 11:11 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ មានការ​ភ្ញាក់ផ្អើល​មួយបានកើតឡើង​នៅវេលាម៉ោង១១ និង០០នាទី ថ្ងែទី១៣ ខែកុម្ភៈ​ ឆ្នាំ​២០២០ មជនជាតិចិនធ្លាក់ពីលើីអាគារជាន់ទី៦ ស្លាប់នៅចំណុច(សណ្ឋាគាឆាងអាន) ស្ថិតនៅក្រុមទី២០ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជី ហួយ ភេទប្រុស អាយុ ៣៧ឆ្នាំ ។ បច្ចុប្បន្នកម្លាំង កងរាជអាវុធហត្ថ​ក្រុង បានសហការណ៍ជាមួយកម្លាំងមន្ទីរស្រាជ្រាវ និងកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុកំពុងស្រាវជ្រាវរកមូលហេតុ។

    ក្រោយពី​កើតហេតុ​សាកសពបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរងចាំធ្វើកោសល្យវិច្ឆយ័បន្ថែម។ ជុំវិញ​ និងប្រភពព័ត៌មាននេះ បើតាមអ្នកបម្រើស្ត្រីជនជាតិខ្មែរ ចំនួន​ ៣នាក់ បង្ហើបថា​ ជនរងគ្រោះ​រូប​នេះ​កាលពី​យប់ថ្ងៃទី​ ១១ ខែកុម្ភ: ត្រូវ​បានគេ​វាយ​របួស​មុខ​ ស្រាប់តែ​ថ្ងៃនេះ​លោតពីលើ​អាគារ​ស្លាប់​តែ​ម្ដង​។

    ទោះយ៉ាងណាសមត្ថកិច្ច​ មិនទាន់អាចបញ្ជាក់ ពីមូលហេតុ ហើយបន្ទប់​ជនរងគ្រោះ​ស្នាក់នៅ​ជាប់សោរ​មិនទាន់​អាច​ចូល​ពិនិត្យ​បានឡើយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares