• នាវាទេសចរណ៍របស់សហរដ្ឋអាមេរិក ឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីទទួលស្វាគមន៍ពីអាជ្ញាធរកម្ពុជា
    ដោយ admin  ថ្ងៃទី 13 February, 2020  ម៉ោង 13:28 | ព័ត៌មាន​ជាតិ

    (ខេត្តព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិក ឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ខណៈ​ប្រទេស និង​កោះ​ចំនួន​៦ហើយមិនអនុញ្ញាតឱ្យចូលចត ព្រោះតែ​ខ្លាច​ពី​ជំងឺរលាកសួតប្រភេទថ្មី Covid-19។ នាពេលនោះ រដ្ឋមន្ត្រីរបស់កម្ពុជា រួមមាន លោក ស៊ុន ចាន់ថុល លោក ម៉ម ប៊ុនហេង លោក ថោង ខុន លោកអភិបាលខេត្ត គួច ចំរើន រួម​ទាំង​មន្ត្រី​ស្ថានទូតអាមេរិក បានទៅ​ស្វាគមន៍​ចំពោះការមក​ដល់​នាវានេះផងដែរ។

    បន្ទាប់ពីចូលចត អាជ្ញាធរកម្ពុជាបានរកឃើញថាមានភ្ញៀវទេសចរចចំនួន២០នាក់​ដែល​ស្ថិតនៅលើ​កប៉ាល់ Westerdam ថាមានបញ្ហាសុខភាពបន្ដិចបន្ដួចដូចជាក្រពះ ពោះវៀន និង​រាករូស ជាដើម​តែ​មិនមាន​រោគសញ្ញា​វីរុស​កូ​រ៉ូ​ណា​នោះទេ ។ ទោះបីជា​យ៉ាងនេះ​ក្ដី​ និងដើម្បីឱ្យដឹងច្បាស់នោះកំហាករបស់ពូកគេត្រូវបានមន្ដ្រី​សុខាភិបាល និងមនិងមន្ដ្រីអង្គការសុខាពិភពលោក (WHO)​ យកទៅ​ធ្វើតេស្ដ​ទៅវិទ្យាស្ថាន​ប៉ាស្ទ័រ​រាជធានី​ភ្នំពេញ​តាម​ឧទ្ធម្ភាគចក្រ​ភ្លាមៗ នៅវេលា​ថ្ងៃត្រង់​ទី ១៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។​

    ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​ថា​ តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងកប៉ាល់ និងមន្ដ្រីសុខាភិបាលរបស់យើងដែលបានចុះទៅពិនិត្យ​ជាក់ស្ដែង​ទៅលើ​ភ្ញៀវទេសចរ​ណ៍ និងអ្នកបម្រើការងារនៅលើកប៉ាល់ទាំងជាង​២,០០០​នាក់​បាន​បង្ហាញថា​ មានតែ​មនុស្ស​ប្រមាណ​២០​នាក់​ប៉ុណ្ណោះ ដែលមានបញ្ហាសុខភាពបន្ដិចបន្ដួចតែពាក់ព័ន្ធ​នឹង​បញ្ហា​ក្រពះ ពោះវៀន និង​រា​សរូស​ជាដើម​មិន​ពាក់ព័ន្ធ​មេរោគ​កូ​រ៉ូ​ណា​ទេ​។​

    ​មន្តមន្ត្រីដដែលនេះបានឱ្យដឹងទៀតថា ទោះបីមានការបញ្ជាក់បែបនេះក៏ដោយតែកំហាករបស់​ពួកគេ​ក៏ត្រូវ​បាន​ដឹកយក​ទៅធ្វើ​តេស្ដ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ភ្លាមៗដើម្បី​បញ្ជាក់​ពី​លទ្ធផល​ពិតប្រាកដ ។ ជាមួយគ្នានេះ​មន្ត្រី​រូបនោះ​ក៏បាន​ប្រកាស​អំពាវនាវ​ និងច្រានចោលព័ត៌មាន​ ឬក៏បណ្ដាញសង្គមមួយចំនួនដែលដាក់ការសង្ស័យ​ទៅលើ​វិ​រុស​កូ​រ៉ូ​ណា​កើតមាន​លើ​ក្រុម​ភ្ញៀវទេសចរ​ខ្លះ​នាំ​ឱ្យមានការយល់ច្រឡំនិងចលាចលដល់សង្គម។ ជាមួយគ្នានេះភ្ញៀវទេសចរទាំង២០ ​នាក់​ក៏ត្រូវ​បាន​ក្រុមមន្ត្រី​ដាក់​ឱ្យស្ថិតនៅបន្ទប់ដាច់ដោយឡែកនៅលើកប៉ាល់ផងដែរ។

    លោក អភិបាលខេត្តព្រះសីហនុបាន​បញ្ជាក់ថាអាជ្ញាធរ​មូលដ្ឋាននិង​ភាគី​នាវាកំពុង​សហការគ្នា​រៀបចំ​សម្រួល​ឯកសារ​រដ្ឋបាល​ចាំបាច់​ឲ្យ​បាន​លឿន​បំផុត​ ។ ក្រោយ​ការពិនិត្យ​សុខភាព​នៅលើ​នាវា​ផ្ទាល់អ្នកដំណើរ​ក៏​មិន​ត្រូវបាន​តម្រូវ​ឲ្យ​ចេញដើរដោយសេរី​នោះទេ។ ពោលគឺ​សម្រាប់តែ​អ្នកទេសចរ​ណ៍មួយចំនួន​ដែល​បាន​ទិញ​សំបុត្រ​យន្តហោះរួចមាន​ប្រមាណ ​៥០០​នាក់ខណៈ​អាជ្ញាធរ​កម្ពុជារៀបចំ​សម្រួល​ដំណើរ​ពួកគេ​ទៅកាន់​អាកាសយានដ្ឋាននិង ​ឯកសារ​ផ្សេងៗ​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares