• បើកលឿនដូចគ្នា រថយន្តMercedes បុករថយន្ត Ford Ranger ក្រឡាប់ផ្ងារជើងឡេីងលើ
    ដោយ admin  ថ្ងៃទី 10 February, 2020  ម៉ោង 08:09 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ រថយន្ត Ford Ranger មួយគ្រឿង ក្រឡាប់ផ្ងារជើងឡេីង បន្ទាប់ពីបុកគ្នាជាមួយរថយន្ត Mercedes S350 មួយគ្រឿងទៀត ពេញទំហឹង ខណៈបើកមកដល់ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿន តែមិនបណ្ដាលឱ្យមានអ្នករងបួសនោះទេ គ្រាន់តែខូចខាត រថយន្តទាំងសងខាង។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០២ ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវ២១៤ កែងជាមួយផ្លូវបាស្ទ័រ (ផ្លូវ៥១) ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-7119 បេីកបរដោយមនុស្សប្រុសស្រីមួយក្រុម មានគ្នា៣-៤នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវប៉ាស្ទ័រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនេីបមួយគ្រឿងទៀត ម៉ាក Mercedes S130 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-8787 បេីកបរដោយបុរសម្នាក់ បានធ្វេីដំណើរតាមផ្លូវ២១៤ ក្នុងទិសដៅពីលិចមកកើត ក៏ជ្រុលទៅបុកចំពីចំហៀងស្ដាំរបស់រថយន្ត Ford Ranger ពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងាជើងឡើងលើ តែសំណាងល្អ មិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំប៉ុណ្ណោះ។

    បេីតាមសម្ដីម្ចាស់រថយន្ត Mercedes បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគាត់ធ្វេីដំណេីរពីលិចមកកេីតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត Ford Ranger បេីកលឿនពេកពីជេីងទៅត្បូង ឆ្លងកាត់ផ្លូវបំបែកជាបួនខាងលេី ដោយមិនគោរពស្លាកសញ្ញាឈប់ ស្របពេលដែលគាត់មកលឿនដែរក៏ជ្រុលទៅបុកខ្ទាតក្រឡាប់ផ្ងារជេីងតែម្ដង។ បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឱ្យសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares