• ឃាត់ខ្លួនមនុស្សប្រុសស្រី៧០នាក់ ក្នុងមណ្ឌលកំសាន្ត “ផ្លាយ FLY” ពាក់ព័ន្ធគ្រឿងញៀន
    ដោយ admin  ថ្ងៃទី 9 February, 2020  ម៉ោង 08:49 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ប្រតិបត្តិ បង្ក្រាបការប្រើប្រាស់សារធាតុញៀន នៅក្នុងមណ្ឌលកម្សាន្ត “ផ្លាយ FLY” ដោយកម្លាំងសមត្ថកិច្ចបានមនុស្សប្រុសស្រីចំនួនប្រមាណជាង៧០នាក់។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងនេះ ធ្វេីឡេីងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលមណ្ឌលកម្សាន្ត “ផ្លាយ FLY” ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចថា ការបើកប្រតិបត្តិបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ដោយ ឡោមព័ទ្ធ ដោយឆ្មក់ចូលចុះបង្ក្រាប ឈានដល់ឃាត់ខ្លួន បានមនុស្សប្រុសស្រីជាង៧០នាក់ ដកហូតថ្នាំញៀន ជាច្រេីនកញ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់ មួយចំនួនធំទៀត។

    សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុប ចំនួន៧០នាក់ រួមមាន បុគ្គលិកប្រុសស្រី ចំនួន១៨នាក់ ភ្ញៀវប្រុសចំនួន៣៤នាក់ និងភ្ញៀវស្រីចំនួន១៨នាក់ រួមទាំងសារធាតុញៀនជាច្រេីនកញ្ចប់ ឧបករណ៍សម្រាប់ប្រេីប្រាស់ជាវត្ថុតាង។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានដកហូត ម៉ូតូ ៣៤គ្រឿង និងរថយន្ត ៧គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

    បច្ចប្បន្ន មនុស្សប្រុសស្រីចំនួន៧០នាក់ (ក្នុងនោះមានទាំងបុគ្គលិក១៨នាក់ ) និងវត្ថុតាងត្រូវបាននគរបាល នាំយកមករក្សារទុក និងឃាត់ខ្លួន បណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំផ្នែកជំនាញធ្វេីតេស្តពិនិត្យទឹកនោម រក សារធាតុញៀន និងបែងចែក តាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ ធ្វើកំណត់ហេតុស្តាប់ចម្លើយ ដេីម្បីកសាងសុំណំរឿង បន្តចាត់ការតាមនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares