• រថយន្តស្តារិចបើកគេចពីម៉ូតូកង់បី ជ្រុលចង្កូតបុកបង្គោលភ្លើងខ្ទេចអស់មួយដើម នៅខណ្ឌកំបូល
    ដោយ admin  ថ្ងៃទី 9 February, 2020  ម៉ោង 07:18 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បើករថយន្តគេចពីម៉ូតូកង់បី ជ្រុលបុកបង្គោលភ្លើង។ ករណីនេះបានកើតឡើងនាកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០នេះនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

    រថយន្តបង្កម៉ាក ស្តារិច ពាក់ផ្លាកលេខ ភ្នំពេញ 2AS-2621 បើកទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើគេចពីម៉ូតូកង់បី ជ្រុលទៅបុកបង្គោលភ្លើង បាក់មួយដើម ឡានខ្ទេចមុខតែម្តង ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងកន្លែងកើតហេតុទើបប្រគល់បន្ត ទៅស្នងការក្រុងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares