• បើករថយន្តធំដេកលក់មួយភាំង រ៉េចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ តៃកុងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់របួសស្រាល
    ដោយ admin  ថ្ងៃទី 8 February, 2020  ម៉ោង 08:11 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ អ្នកបើកបររថយន្ដបើកដឹកដំឡូង ដេកលក់មួយភាំង រថយន្តរ៉េចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ប្រះខ្លួនដេក។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងនៅកាលពីទាបភ្លឺថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៦ និង៣៧ នៅលើផ្លូវជាតិលេខ៦២ ស្ថិតនៅក្នុងភូមិជីអោក ឃុំរមណីយ៍ស្រុករវៀង ខេត្តព្រះវិហារ ។​

    ប្រភពពីកន្លែងកើតហេតុបាឱ្យដឹងថា រថយន្ដយីឌុប ពណ៌ខៀវពាក់ស្លាកលេខ កំពង់ចាម 3A-0703 បើកបរដោយឈ្មោះឈឿន សុខណា ភេទប្រុស អាយុ៣៤ឆ្នាំ។ អ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឆេង សុផារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ។អ្នកបើកបរមានភាពងងុយដេកខ្លាំងពេក​បាន​លក់​មួយភាំង​ហើយ​រ៉េ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ក្រឡាប់​តែម្ដង​។​

    ទៅក្នុងករណីគ្រោះថ្នាក់នោះដែលធ្វើអ្នកបើកបរកៀបជាប់នឹងចង្កូតរថយន្ដរងរបួសយ៉ាងដំណំ។ រឺឯអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។​ ក្រោយពេលកើតហេតុកងកម្លាំងអាវុធហត្ថសហកា​ជាមួយ​នគរ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​រមណីយ៍​រួមទាំង​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ចុះជួយ​ស​ង្រោះ​គាស់​យក​តៃកុង​រថយន្ត​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares