• សិស្សសាលាជិះម៉ូតូជៀសចំណុចការដ្ឋានធ្វើផ្លូវបានបុកជាមួយរថយន្តកំពុងបើកបញ្ច្រាសទិសពេញទំហឹងស្លាប់ភ្លាម
    ដោយ admin  ថ្ងៃទី 8 February, 2020  ម៉ោង 07:38 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ សិស្សសាលាម្នាក់ កំពុងជិះម៉ូតូ ហើយបានគិតពីការដ្ឋានធ្វើផ្លូវ ជ្រុលទៅបុករថយន្តបើកបញ្ច្រាសទិសពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាម។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ស្ថិតភូមិលាភ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

    សមត្ថកិច្ចបានឱ្យដឹងថា មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ស្វាយរៀង 1H-1755 បើកបរក្នុងទិសដៅពីកើតទៅលិច ដោយ សិស្សសាលាម្នាក់ ខណ:មកដល់ចំណុចខាងលើបានគេចពីការដ្ឋានធ្វើផ្លូវ ទៅបុកជាមួយរថយន្តម៉ាក ហាយឡែនដឺ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-3925 ធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង ដែលបើកបរដោយឈ្មោះ ណុប សេរីវុធ មុខរបរមន្ត្រីអាវុធហត្ថ។ ក្រោមកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួន, ហើយសិស្សសាលាជាអ្នកបើកម៉ូនោះបានស្លាប់នៅនឹងកន្លែងកើតហេតុ។

    សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីរង់ចាំដោះស្រាយតាមច្បាបើ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares