• លោកពេជ្រ ស្រស់ ត្រូវជនមិនស្គាល់អត្តសញ្ញាណផ្ញើសារគំរាមសម្លាប់ ដោយខឹងស្នើឱ្យអគ្គស្នងការនគរបាលជាតិ ពន្លឿនការតាមចាប់ឃាតកជាមន្រ្តីយោធា ដែលសម្លាប់គូដណ្តឹងជានិស្សិតពេទ្យ
    ដោយ admin  ថ្ងៃទី 7 February, 2020  ម៉ោង 10:47 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់គម្រាមសម្លាប់តាមបណ្តាញសង្គម Facebook បន្ទាប់ពីលោកបានទទូចស្នើឱ្យ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពន្លឿនចំណាត់ការ តាមចាប់ឃាតកម្នាក់ ជាមន្រ្តីយោធាម្នាក់ ដែលបានសម្លាប់គូដណ្តឹងជានិស្សិតពេទ្យកាលពីម៉ោង ១២និង១០ យ​ប់​រំ​ល​ង​អធ្រាត្រ ឈា​នចូល​ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំ​ណុ​ច ​ផ្ទះ​លេ​ខ​H-03 ផ្លូវលំBT ក្នុងបុរី រំចេក អូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    ពាក់ព័ន្ធនឹងការគំរាមសម្លាប់នេះ លោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងចំនួន២ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឱ្យជួយតាមរកជនដែលគំរាមសម្លាប់លោក និងជួយតាមរកជនដៃដល់ ដែលបានសម្លាប់គូដណ្តឹងជានិស្សិតពេទ្យ ហើយរត់បាត់ឈឹងកាលពីពេលថ្មីៗនេះ។
    លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា “ក្រោយមានការគំរាមសម្លាប់លើរូបខ្ញុំ ដែលខ្ញុំបានស្នើឱ្យឯ.ឧ នេត សាវឿនឱ្យពន្លឿនតាមចាប់ឃាតកសម្លាប់គូរដណ្តឹងខ្លួនឯងនោះ គឺខ្ញុំសម្រេចដាក់ពាក្យបណ្តឹង២ករណី ដូចខាងក្រោម៖ ករណីទី១៖ ប្តឹងឱ្យឯ.ឧ នេត សាវឿន ពន្លឿនតាមចាប់ឃាតកដែលសម្លាប់គូរដណ្តឹងខ្លួនឯងនោះមកដាក់ទោសឱ្យខាងតែបាន តាមផ្លូវច្បាប់នៃកម្ពុជា, ករណីទី២៖ ប្តឹងឱ្យមឯ.ឧ នេត សាវឿន ស្រាវជ្រាវស្វែងរកជនគំរាមសម្លាប់ខ្ញុំ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន នៃខ្ញុំពីព្រោះថាអ្នកគំរាមគឺមិននៅឆ្ងាយពីឃាតកនោះឡើយ»។

    ការគំរាមសម្លាប់នេះ បានធ្វើឡើងបន្ទាប់ពី លោកពេជ្រ ស្រស់ បានបង្ហោះខ្លឹមសារមួយតាម Facebook ស្នើដល់ នាយឧត្តមសេនីយ៍ នេត សាវឿន ឱ្យពន្លឿនការចាប់ខ្លួនឃាតកដែលសម្លាប់គូដណ្តឹងជានិស្សិតពេទ្យ មកដាក់ទោសតាមច្បាប់ឲ្យឆាប់រហ័សផង ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋខ្មែរ និងធានាឱ្យបានការអនុវត្តច្បាប់តម្លាភាព និងយុត្តិធម៌ ព្រមទាំងផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថាឃាតករចិត្តឃោរឃៅនេះ កំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់ដ៏មានសុវត្ថិភាព រហូតដល់ហ៊ានបញ្ចេញសារគំរាមសម្លាប់គេឯងថែមទៀត ហើយកំពុងតែបង្ហាញចរិតមាក់ងាយដល់ច្បាប់មាក់ងាយដល់សមត្ថកិច្ចរបស់រាជរដ្ឋាភិបាលយ៉ាងពេញទំហឹង ករណីនេះសមត្ថកិច្ចគួរតែបើកការស្រាវជ្រាវឲ្យបានលឿនបំផុតដើម្បីឈានទៅចាប់ឃាតកយកមកផ្តន្ទាទោសទៅតាមច្បាប់។

    ក្រោយការបង្ហោះនេះ មាន Facebook មួយឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារទៅគំរាមលោក ពេជ្រ ស្រស់ ដោយជេរប្រមាថពាក្យអសុរស និងគំរាមសម្លាប់ផងដែរ។ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងនៅយប់ឈានចូល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងមួយក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ នារីជនរងគ្រោះមានឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចអះអាងថា មានឈ្មោះ យឺន វ៉ាន់ដេត គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។

    តាំងពីកើតហេតុរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ស្វែងរកចាប់ខ្លួនជនដៃដល់បាន ដើម្បីមកផ្តន្ទាទោសទៅតាមច្បាប់នៅឡើយទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares