• រថយន្តបួនគ្រឿងបុកពីក្រោយ បន្តគ្នា បស្លាប់អ្នកបើកបរម្នាក់ រងរបួសព្រូម្នាក់
    ដោយ admin  ថ្ងៃទី 6 February, 2020  ម៉ោង 07:47 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ រថយន្តធុនធំ៤គ្រឿងបុកបន្តគ្នាបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ កាលពីយប់ថ្ងៃទី៥ខែ កុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិ៤៤ ចន្លោះគីឡូម៉ែត្រលេខ៧៧ និង៧៨ម នៅចំណុចភូមិផ្លោច ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

    មន្ត្រីនគរបាលជំនាញស្រុកឱរ៉ាល់បានឱ្យដឹងថា មុនកើតហេតុគេឃើញ​រថយន្ត១គ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ផ្លាកលេខចង្កូតស្ដាំ ភ្នំពេញ ២៤៦៦ (ដឹកស្វាយ) បើកបរដោយឈ្មោះខុន ស្រឿន ភេទប្រុស អាយុ៣២ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) និងអ្នករួមដំណើរ (ព្រូឡាន) ឈ្មោះផៃ ភ័ស្ស ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រល។​ អ្នកទាំងពីរ រស់នៅភូមិព្រែក៣ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។​ រថយន្តវបើកបរពីលិចទៅកើតពេលទៅដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយរថយន្ត​ ម៉ាកហ៊ីយ៉ុនដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E- 8069(ដឹកអំពៅ)។ អ្នកបើកបរដោយឈ្មោះសុខ ឡេង​ភេទប្រុស អាយុ៣៧ឆ្នាំ រុញទៅបុកចំពីក្រោយរថយន្ត ម៉ាកហ៊ីយ៉ុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A- 0835 (ដឹកអំពៅ) បើកបរដោយឈ្មោះម៉ុត ដេត ភេទប្រុស អាយុ៤២ឆ្នាំ បានរុញទៅបុកចំ​ពីក្រោយ បានបុករុញរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ុនដាយ ពណ៌ខៀវ គ្មានផ្លាកលេខ (ដឹកអំពៅ) បើកបរដោយឈ្មោះ​ចាវ កុសល ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុនស៊ូហ្គើកំពង់ស្ពឺ។

    ក្រោយកើតហេតុ មន្ត្រីជំនាញបានប្រគលសពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឧដុង្គ។

    មន្ត្រីនគរបាលបានបញ្ជាក់ថា មូលហេតុឈប់រថយន្តមិនដាក់ភ្លើងឬចំណាំងផ្លាតទើបបង្កឱ្យមានគ្រោះថ្នាក់។ វត្ថុតាងរថយន្តទាំង៤គ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​ឱរ៉ាល់រងចាំដោះស្រាយនៅពេលក្រោយ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares