• និស្សិតសាលាកសិកម្មឆ្នាំទី៤ម្នាក់​​ ជិះម៉ូតូបុកឡានបែនដឹកដីស្លាប់ភ្លាមៗ
    ដោយ admin  ថ្ងៃទី 6 February, 2020  ម៉ោង 07:50 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ យុវជនម្នាក់ជានិស្សិតរៀនពេទ្យសត្វសាលាកសិកម្មឆ្នាំទី៤ម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ជិះម៉ូតូបុកជាមួយរថយន្តបែនដឹក ដីបើកបត់ឆ្លងផ្លូវត្រឡប់ក្រោយ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខបុរីប៉េងហួតផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

    សមត្ថកិច្ចបានឱ្យដឹងថា សពយុវជនរងគ្រោះមានឈ្មោះ ប្លុង ផាក់ អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅម្ដុំក្រុងតាខ្មៅមានស្រុកកំណើតនៅ ភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FR-6210 ធ្វើដណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកើតមក​លិច ខណ:មកដល់កន្លែងកើតហេតុមានរថយន្តបែន១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ3C-5161បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា បានបើក​បត់​ត្រឡប់ក្រោយ ក៏ត្រូវម៉ូតូជនរងគ្រោះបុកចំពាក់កណ្ដាលរថយន្ត បណ្ដាលឱ្យបោកក្បាលស្លាប់ភ្លាមៗ។ ចំណែកម៉ូតូកៀបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់។

    ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ ខណ្ឌដង្កោសហការណ៍ ជាមួយកម្លាំងជំនាញ​នរគរបាលចរាចរណ៏ក្រុងចុះមកវាស់វែងនៅកន្លែងកើតហេតុ យករថយន្ត និងម៉ូតូជន​រងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកសាកសពបានធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares